ព័ត៌មានអន្តរជាតិ

ហេតុអ្វីបានជាសំណួរតៃវ៉ាន់ មិនមែនជាបញ្ហាអន្តរជាតិ?

ប៉េកាំង ៖ កោះ​តៃវ៉ាន់ ​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ជា​ថ្មី​ម្តង​ទៀត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានអះអាងថា សំណួរតៃវ៉ាន់ មិនមែនគ្រាន់តែជា “កិច្ចការផ្ទៃក្នុង” សម្រាប់ប្រទេសចិននោះទេ។ បន្តិចក្រោយមក អ្នកនយោបាយមកពីចក្រភពអង់គ្លេស កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តអាមេរិកមួយចំនួនទៀត បានធ្វើតាម ដោយបានឈ្លបយកគំនិត ដែលសំណួរតៃវ៉ាន់មានការព្រួយបារម្ភ ដល់ពិភពលោកទាំងមូល។ សូម្បីតែប្រទេសស្វីស ដែលជាប្រទេស ដែលមានប្រពៃណីអព្យាក្រឹតភាព បានលើកឡើងថា សំណួរនេះគឺ “ទុកឱ្យមានការសម្រេចចិត្ត ដោយសេរីនៃរដ្ឋនីមួយៗ”។

ការធ្វើ​ឱ្យ​សំណួរ​តៃវ៉ាន់​ ជា​អន្តរជាតិ ​អាច​ស្តាប់​ទៅ​ជា​ការ​បញ្ចុះបញ្ចូល​អ្នក​ណា​ម្នាក់ ​ដែល​មិន​ស្គាល់​បញ្ហា​នេះ។ ទោះយ៉ាងណាក៏ដោយ វាស្ទើរតែមិនអាចទប់ទល់នឹង ការត្រួតពិនិត្យប្រវត្តិសាស្រ្ត និងការពិតបាននោះទេ។

ទីមួយ និងសំខាន់បំផុត ស្ថានភាព នៃកោះតៃវ៉ាន់ ដែលជាផ្នែកមួយនៃប្រទេសចិន ត្រូវបានបញ្ជាក់ជាយូរមកហើយដោយច្បាប់អន្តរជាតិ ហើយមិនត្រូវបានបង្កើតឡើង សម្រាប់ការពិភាក្សានោះទេ។

សេចក្តីប្រកាសទីក្រុងគែរ ដែលជាឯកសារប្រវត្តិសាស្រ្ត ដែលបានចេញក្នុងខែវិច្ឆិកា ឆ្នាំ១៩៤៣ ដោយប្រធានាធិបតីសហរដ្ឋអាមេរិក Franklin Roosevelt នាយករដ្ឋមន្ត្រីអង់គ្លេស Winston Churchill និងលោក Chiang Kai-shek របស់ប្រទេសចិន ​ បានបញ្ជាក់យ៉ាងច្បាស់ថា ទឹកដីទាំងអស់ដែលជប៉ុន បានលួចពីប្រទេសចិន ដូចជាតៃវ៉ាន់ ជាដើម និងកោះ Penghu គួរតែត្រូវបានស្ដារឡើងវិញទៅឲ្យប្រទេសចិន។

លក្ខខណ្ឌទាំងនេះត្រូវបានបញ្ជាក់ឡើងវិញនៅពេលក្រោយនៅក្នុងសេចក្តីប្រកាស Potsdam ឆ្នាំ១៩៤៥។ ស្ថានភាពរបស់តៃវ៉ាន់ ជាផ្នែកសំខាន់មួយនៃប្រទេសចិន ក៏ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងដំណោះស្រាយលេខ ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ហើយនៅក្នុងឯកសារទ្វេភាគី ដែលចិន បានចុះហត្ថលេខាជាមួយប្រទេសចំនួន ១៨២ ដែលបង្ហាញពីការបង្កើតទំនាក់ទំនងការទូតរបស់ពួកគេ។

តាមពិតទៅ សូម្បីតែបន្ទាប់ពីការបរាជ័យរបស់ KMT នៅក្នុងសង្គ្រាមស៊ីវិលចិន និងការដកថយទៅកាន់កោះតៃវ៉ាន់ នៅចុងទសវត្សរ៍ឆ្នាំ១៩៤០ ក៏ដោយ ឧត្តមសេនីយ៍ឯក ស៊ីស៊ីម៉ូ ឈៀង កៃឆេក មិនដែលគាំទ្រគំនិត “ចិនពីរ” នោះទេ។

សព្វថ្ងៃនេះ ច្រកសមុទ្រតៃវ៉ាន់ គឺជាផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយនៅក្នុងពិភពលោក។ ចរាចរណ៍ពាណិជ្ជកម្មមួយចំនួនធំឆ្លងកាត់ច្រកសមុទ្រជារៀងរាល់ថ្ងៃ ដូចដែលលោក Blinken ធ្លាប់បានកត់សម្គាល់ ប៉ុន្តែអ្វីដែលលោកមិនបានលើកឡើង ទោះជាចេតនា ឬអចេតនាក៏ដោយ គឺមិនមានការត្អូញត្អែរពីប្រធានក្រុមនៃកប៉ាល់ពាណិជ្ជកម្ម ណាមួយអំពីការមិនអាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នោះទេ។ ការពិតគឺថា វាមិនមានបញ្ហាអ្វីទេ សម្រាប់នាវា និងកប៉ាក់ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដរាបណាពួកគេគោរពច្បាប់អន្តរជាតិ និងគោរពអធិបតេយ្យភាពរបស់ចិន។

ចុះ​ហេតុ​អ្វី​បាន​ជា​សហរដ្ឋ​អាមេរិក ​ឈ្លក់​វង្វេង​នឹង​ការ​បង្វែរ​ការ​ចាប់​អារម្មណ៍​អន្តរជាតិ​មក​កាន់​កោះ​នេះ? ហេតុអ្វី​បាន​ជា​អាមេរិក​បន្ត​បង្ក​ភាពតានតឹង​រវាង​កោះ និង​ដីគោក? ចម្លើយគឺសាមញ្ញណាស់ថា គឺដើម្បីស្វែងរកផលប្រយោជន៍អាត្មានិយម។

ការ​លក់​អាវុធ​ឱ្យ​កោះ​នេះ គឺជា​ជំនួញ​ដែល​រក​ចំណូល​បាន​ច្រើន​សម្រាប់​សហរដ្ឋអាមេរិក ។ ចាប់តាំងពីឆ្នាំ២០១៥ មក រដ្ឋាភិបាលសហរដ្ឋអាមេរិក បានលក់អាវុធជាង ២៣,៦ ពាន់លានដុល្លារអាមេរិក ទៅឱ្យតៃវ៉ាន់។ ក្នុងរយៈពេលតិចជាងពីរឆ្នាំ ចាប់តាំងពីឡើងកាន់តំណែង រដ្ឋបាលលោក បៃដិន បានអនុម័តការលក់អាវុធចំនួន៩ ទៅឱ្យតៃវ៉ាន់ ហើយលុយ​ពី​អ្នក​បង់​ពន្ធ​លើ​កោះ​បាន​ហូរ​ចូល​ក្នុង​ហោប៉ៅ​របស់​ឈ្មួញ​អាវុធ​អាមេរិក។

ទោះបីជាសហរដ្ឋអាមេរិកបានសន្យាកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៨២ នៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយប្រទេសចិនថា ខ្លួន “មិនស្វែងរកការអនុវត្តគោលនយោបាយរយៈពេលវែង នៃការលក់អាវុធទៅឱ្យតៃវ៉ាន់” និង “មានបំណងកាត់បន្ថយការលក់អាវុធរបស់ខ្លួនឱ្យតៃវ៉ាន់ជាបណ្តើរៗ។

“ឈ្មួញ​អាវុធ​អាមេរិក​មិន ​ដែល​ងាក​ចេញ​ពី​ជំនួញ​ដែល​រក​ចំណូល​បាន​នោះ​ទេ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ស្ថានភាពកាន់តែតានតឹងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ត្រូវបានបង្ហាញដោយអាមេរិក អាជ្ញាធរតៃវ៉ាន់ មានឆន្ទៈកាន់តែច្រើនក្នុងការដកប្រាក់របស់អ្នកបង់ពន្ធ សម្រាប់ទិញសព្វាវុធរបស់សហរដ្ឋអាមេរិក ហើយប្រាក់ចំណេញកាន់តែច្រើន ដែលឈ្មួញអាវុធអាមេរិកអាចទទួលបាន។

នៅក្នុងបរិបទនៃវិបត្តិអ៊ុយក្រែន ដែលកំពុងបន្ត សហរដ្ឋអាមេរិក មានគោលបំណងកេងប្រវ័ញ្ចការភ័យខ្លាចរបស់ប្រជាជន ចំពោះអណ្តាតភ្លើងនៃសង្រ្គាម ជាមួយនឹងការនិទានរឿង ចុងក្រោយរបស់ខ្លួន ស្តីពីតៃវ៉ាន់ ហើយទុកឱ្យអង្គការណាតូ លួចចូលទៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ឧត្តមនាវីឯក John Aquilino មេបញ្ជាការ នៃបញ្ជាការដ្ឋានឥណ្ឌូ ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិកបានអះអាងនៅក្នុងសុន្ទរកថា នាពេលថ្មីៗនេះរបស់លោក អំពីជម្លោះដ៏មានសក្តានុពល រវាងសហរដ្ឋអាមេរិក និងចិនលើកោះតៃវ៉ាន់ថា “សង្រ្គាម គឺមិនអាចជៀសមិនរួចនោះទេ ទោះជាយ៉ាងណាក៏ដោយ យើងមិនមានពេលវេលាល្អនោះដែរ។

នៅក្នុងខែកុម្ភៈ ឆ្នាំនេះ យោធាអាមេរិក បានចូលទៅកាន់មូលដ្ឋានហ្វីលីពីនចំនួន ៤បន្ថែមទៀតនៅជិតកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាចលនាដែលបានគណនា ដើម្បីឡោមព័ទ្ធប្រទេសចិន នៅអាស៊ីប៉ាស៊ីហ្វិក៕ ប្រែសម្រួល ឈូក បូរ៉ា

To Top