ព័ត៌មានអន្តរជាតិ

កងទ័ពអាកាសថៃ គ្រោងទិញយន្តហោះចម្បាំង ៣គ្រឿង ពីស៊ុយអែត ក្រោយអាមេរិក បដិសេធលក់ F-35Aឱ្យ

ប្រភពពី កងទ័ពអាកាសថៃ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពអាកាសថៃ (RTAF) គ្រោងនឹងទិញយន្តហោះចម្បាំង៣គ្រឿងពីប្រទេសស៊ុយអែត បន្ទាប់ពីសហរដ្ឋអាមេរិកថ្មីៗនេះបានបដិសេធ មិនលក់យន្តហោះចម្បាំង F-35A មកឱ្យថៃ។

យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែក តាមប្រភពបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពអាកាសថៃ គ្រោងនឹងទិញ យន្តហោះចម្បាំងប្រភេទ Gripen ចំនួន ៣ គ្រឿងពីប្រទេសស៊ុយអែត ដើម្បីបន្ថែមទៅលើកងនាវារបស់ខ្លួននៅក្នុង Wing 7 ក្នុងខេត្ត Surat Thani ។

កងទ័ពអាកាសបានទិញកងនាវាចម្បាំង Gripen ចំនួន ១២ គ្រឿងដែលមានមូលដ្ឋាននៅ Wing 7 ក្នុងខេត្ត Surat Thani ប៉ុន្តែបានបាត់បង់មួយគ្រឿង ក្រោយការធ្លាក់បានកើតឡើង។ យន្តហោះចម្បាំង Gripen នីមួយៗមានតម្លៃប្រហែល ២ ពាន់លានបាត។

ប្រភពបាននិយាយថា ស៊ុយអែត ក៏នឹងធ្វើបច្ចុប្បន្នភាព ប្រព័ន្ធរ៉ាដាដែល RTAF ប្រើប្រាស់ផងដែរ ដែលនឹងត្រូវចំណាយអស់ប្រហែល ៤ ពាន់លានបាត ខណៈដែលវាបានដំណើរ ការអស់រយៈពេលមួយ ទសវត្សរ៍មកហើយ៕

To Top