ព័ត៌មានអន្តរជាតិ

រុស្សី កំពុងបន្តលក់ប្រេង ឲ្យប៉ាគីស្ថាន ប៉ុន្តែដោយមិនបញ្ចុះតម្លៃនោះទេ

បរទេស៖ ប្រទេសរុស្ស៉ី​ កាលពីថ្ងៃសុក្រម្សិលមិញនេះបានអះអាងថា​ បានចាប់ផ្តើមធ្វើការនាំចេញប្រេង ទៅកាន់ប្រទេសប៉ាគីស្ថាន និងព្រមទាំងបានយល់ព្រមក្នុងការទទួលរូបិយវត្ថុ របស់ចិន ជំនួសឲ្យរូបិយវត្ថុលុយដុល្លារផង ប៉ុន្តែបញ្ជាក់ថាប្រទេសនៅអាស៊ីខាងត្បូងមួយនេះ គឺមិនទទួលបានការបញ្ចុះតម្លៃពិសេសណាមួយឡើយ។

ទោះបីជាយ៉ាងណា ក្តីកាលពីចុងសប្តាហ៍កន្លងទៅនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បានប្រកាសថាប្រេងដែលមានតម្លៃពិសេសជាលើកដំបូងពីប្រទេសរុស្សី បានដឹកជញ្ជូនមកដល់ផែនសមុទ្រ របស់ប្រទេសប៉ាគីស្ថាន ស្ថិតនៅភាគខាងត្បួងប្រទេសគឺនៅទីក្រុង Karachi ហើយក៏នឹងត្រៀមផ្ទេរចេញទៅកាន់ទីកន្លែងស្តុកប្រេង របស់ប្រទេសផងដែរ។

លោក Sharif បានបន្តទៀតថា៖នៅចាប់ផ្តើមដំបូងនៃទំនាក់ទំនងថ្មីរវាងប្រទេសប៉ាគីស្ថាន និងប្រទេសរុស្សី ហើយរដ្ឋាភិបាលក្រុងអ៊ីស្លាមម៉ាបាដបានទូទាត់ លុយក្នុងការទិញប្រេងនោះជាលុយយ័នរបស់ចិនផងដែរ។

ទោះបីជាយ៉ាងណាក្តីលោករដ្ឋមន្ត្រី ក្រសួងថាមពលរបស់ប្រទេសរុស្សី Nikolai Shulginov បានបញ្ជាក់សាជាថ្មីរុស្សីមិនមានការបញ្ចុះតម្លៃឡើយចំពោះ ប្រេងដែលលក់ទៅឲ្យប្រទេសប៉ាគីស្ថាន៕

ប្រែសម្រួល៖ស៊ុនលី

To Top