ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីបារាំង និងអាល្លឺម៉ង់ ជួបពិភាក្សាគ្នា លើបញ្ហាទ្វេភាគី

បរទេស៖ទីភ្នាក់ចិនស៊ិនហួនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសអាល្លឺម៉ង់និងប្រទេសបារាំងបានធ្វើដំណើរមកដល់ប្រទេស ទុយនេស៊ីកាលពីថ្ងៃម្សិលមិញ ដើម្បីធ្វើការពិភាក្សាគ្នាទៅលើចំណងទំនាក់ទំនងទ្វេភាគីនិងក៏ដូចជា បញ្ហាអន្តោប្រវេសផងដែរ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសទុយនេស៊ីលោក Kamel Fekiបានធ្វើដំណើរមកទទួលស្វាគមន៍សមភាគីទាំងពីររបស់លោកគឺរដ្ឋមន្ត្រីមហាផ្ទៃប្រទេសអាល្លឺម៉ង់ និងបារាំង នៅឯអាកាសយានដ្ឋាន។

លោករដ្ឋមន្ត្រីអាល្លឺម៉ង់និងបារាំងក៏បានជួបប្រជុំគ្នាជាមួយ នឹងរដ្ឋមន្ត្រីមហាផ្ទៃរបស់ទុយនេ ស៊ីផងដែរប៉ុន្តែមិនទាន់មានព័ត៌មានលំអិតណាមួយស្តីអំពីប្រធានបទ ដែលនឹងត្រូវលើកយកមកពិភាក្សារ វាងដៃគូទាំង៣នាក់នេះនោះទេ។

គួរឲ្យដឹងដែរថាដំណើរទស្សនកិច្ចនេះបានធ្វើឡើង នៅក្រោយមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ ពីកិច្ចប្រជុំរវាងប្រធានគណកម្មការអឺរ៉ុប ជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីតាលី និងនាយករដ្ឋហូឡង់ចំពោះប្រធានបទនៃចំណងទំនាកទំនងរវាងគ្នានិងក៏ដូចជា បញ្ហាអន្តោប្រវេសនៅក្នុងតំបន់ដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top