ព័ត៌មានអន្តរជាតិ

លោកXi Jinpingប្រធានរដ្ឋចិន យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការរុក រក ប្រភពដើមនៃអរិយធម៌ចិន

តាមរយៈការខិតខំប្រឹងប្រែង ជាបន្តបន្ទាប់របស់អ្នកប្រាជ្ញ ជាច្រើនជំនាន់លទ្ធផល ស្រាវជ្រាវនៃគម្រោងធំៗ ដូចជាគម្រោងរុករក អរិយធម៌ចិន បានបញ្ជាក់ពីប្រវត្តិសាស្រ្ត មនុស្សជាតិរាប់លានឆ្នាំ របស់ប្រទេសចិន ប្រវត្តិសាស្រ្តវប្បធម៌១ម៉ឺនឆ្នាំ និងប្រវត្តិសាស្រ្តអរិយធម៌ ជាង៥ពាន់ឆ្នាំ ។
លោក Xi Jinping តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះគម្រោង សំខាន់ នៃការរុករកប្រភពដើម នៃអរិយធម៌ចិន ។ លោកបញ្ជាក់ថា ជនជាតិមួយនិង ប្រទេសមួយត្រូវដឹងថាខ្លួនជានរណា មកពីណានិងទៅកាន់ទីណា បើគិតច្បាស់ហើយនិង គិតបានត្រឹមត្រូវហើយ ក៏ត្រូវតែឆ្ពោះទៅកាន់គោលដៅ របស់ខ្លួនដោយមិនងាករេ។ចាប់តាំងពីសមាជលើកទី១៨ នៃបក្សកុម្មុយនីស្ដចិនមក លោកXi Jinping បានកំណត់ទស្សនៈ របស់គាត់អំពីប្រវត្តិសាស្រ្ត ដ៏ជ្រាលជ្រៅនៃអរិយធម៌ ចិនម្តងហើយម្តងទៀត ។

អក្សររបស់ប្រទេសចិនគឺអស្ចារ្យណាស់ ។ ហើយការបង្កើត និងការអភិវឌ្ឍន៍នៃប្រជាជាតិចិនមិនអាចកាត់ផ្ដាច់ពីទំនាក់ទំនងអក្សរចិនបានទេ។ ក្នុងន័យនេះបុរាណវិទ្យាបានចូលរួមចំណែកយ៉ាងច្រើន ។ ការងារស្រាវជ្រាវបុរាណវត្ថុត្រូវបន្តយកចិត្តទុកដាក់ និងពង្រឹង ហើយគម្រោងរុករកប្រភពដើម នៃអរិយធម៌ចិនគួរតែបន្តធ្វើឱ្យស៊ីជម្រៅ ។
 
អរិយធម៌ចិនប្រៀបជាទន្លេមួយខ្សែដ៏ធំវែងអន្លាយ ហើយហូរមិនចេះឈប់។ មានតែការមិនភ្លេចប្រភពដើម ទើបអាចត្រួសត្រាយអនាគតបាន។ ការរុករកប្រភពដើម នៃអរិយធម៌ផ្តល់នូវប្រភពដ៏សំខាន់មួយ សម្រាប់យើងក្នុងការឈ្វេងយល់ពីប្រទេសចិន និងអរិយធម៌ចិនយ៉ាងជ្រាលជ្រៅពីការបន្ត នៃប្រវត្តិសាស្ត្រដ៏យូរលង់ ហើយផ្តល់នូវការគាំទ្រយ៉ាងរឹងមាំ សម្រាប់យើងក្នុងការលើកកម្ពស់ស្មារតីប្រវត្តិសាស្ត្ររបស់យើង និងពង្រឹងទំនុកចិត្តលើខ្លួនឯងនៃវប្បធម៌របស់យើង ។

អគ្គលេខាធិកា Xi Jinping ធ្លាប់មានប្រសាសន៍ ថា “បើគ្មានអរិយធម៌ ចិន ៥០០០ឆ្នាំ តើមានចរិតលក្ខណៈចិនមកពីណា? ប្រសិនបើមិនមែនជាចរិត លក្ខណៈចិន តើយើងម្ដេចនឹងអាចមានមាគ៌ាសង្គម និយមដែលមានលក្ខណៈពិសេសចិនដូចសព្វថ្ងៃនេះ ? ដឹងថាអ្នកមកពីណា ដឹងពីកន្លែងដែលត្រូវទៅ។ ទឹករស់ដែលជាប្រភពដើម ស្រោចស្រពគ្រប់ជំនាន់ ៕

To Top