ព័ត៌មានអន្តរជាតិ

ន័រវេស ផ្តល់កញ្ចប់ប្រាក់មួយចំនួនឲ្យអ៊ុយក្រែន ដើម្បីកិច្ចការងាររៀបចំ ប្រព័ន្ធសុវត្ថិភាពនុយក្លេអ៊ែរ

" "

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសន័រវេសបានប្រកាស ផ្តល់ប្រាក់ជំនួយប្រមាណជា ២៣លានដុល្លារក្នុងឆ្នាំនេះ សម្រាប់កិច្ចខិតខំប្រឹប្រែងជួយដល់ ប្រទេសអ៊ុយក្រែនដើម្បីរៀបចំប្រព័ន្ធសន្តិសុខ និងសុវត្ថិភាពក្នុងករណីវាយប្រហារ ដោយនុយក្លេអ៊ែរណាមួយអាចកើតឡើង។

សេចក្តីប្រកាសដែលធ្វើឡើង ដោយលោកស្រីរដ្ឋមន្ត្រីការបរទេសន័រវេស Anniken Huitfeldt បានឲ្យដឹងទៀតដែរថា៖ ករណីណាមួយដែលអ៊ុយក្រែន ទទួលរងការវាយប្រហារដោយ គ្រាប់បែកនុយក្លេអ៊ែរនោះវានឹង ផ្តល់ផលលំបាកធ្ងន់ធ្ងរមិនត្រឹមតែ ក្នុងប្រទេសអ៊ុយក្រែននោះទេ ប៉ុន្តែថែមទាំងនៅតាមតំបន់ព្រំដែនផងដែរ។

" "

ក្នុងនោះមួយចំណែកនឹងត្រូវប្រើប្រាស់ ជាចំណាយជួយទៅដល់សកម្មភាព របស់អង្គការអាតូមិកអន្តរជាតិ IAEA ក្នុងការធានាឲ្យបានថា វត្តមាននិងការងាររបស់ទីភ្នាក់ងារអន្តរជាតិ ដ៏សំខាន់មួយនេះអាចបន្តនៅក្នុងប្រទេសអ៊ុយក្រែន។

" "

គួរឲ្យដឹងដែរថាបច្ចុប្បន្នអ្នកជំនាញ IAEA កំពុងឈរជើងនៅតាមរោងចក្រនុយក្លេអ៊ែរធំៗ របស់អ៊ុយក្រែនដូចជា Chernobyle, Zaporizhzhia និងរោងចក្រនុយក្លេអ៊ែរ៣ផ្សេងទៀត នៅតាមតំបន់ផ្សេងទៀតក្នុងប្រទេស ៕

ប្រែសម្រួល៖ ស៊ុន លី

To Top