ព័ត៌មានអន្តរជាតិ

មជ្ឈមណ្ឌលសេដ្ឋកិច្ចវៀតណាម កំពុងស្វែងរកមធ្យោបាយ ជំរុញការវិនិយោគបរទេស ក្នុងគម្រោងបច្ចេកវិទ្យាខ្ពស់

ហាណូយ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍នៅថ្ងៃអង្គារនេះថា ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ភាគខាងត្បូងរបស់ប្រទេសវៀតណាម បានដាក់ចេញនូវផែនការជំរុញ លំហូរវិនិយោគផ្ទាល់ពីបរទេស ទៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ និងលើកទឹកចិត្តអ្នកវិនិយោគ ពិភពលោកឱ្យនាំយកបច្ចេកវិទ្យាថ្មីៗ តាមរយៈការលើកទឹកចិត្ត។

នាយកដ្ឋានផែនការ និងការវិនិយោគរបស់ទីក្រុងបាននិយាយថា នៅឆ្នាំ២០២៥ ទីក្រុងនេះត្រូវបានកំណត់ ដើម្បីទាក់ទាញយ៉ាងហោចណាស់ ៣ពាន់លានដុល្លារអាមេរិក នៅក្នុងគម្រោងបច្ចេកវិទ្យាខ្ពស់មួយចំនួន រួមទាំងសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រ និងការបង្កើតថ្មី។

នាយកដ្ឋានបានឲ្យដឹងថា ទីក្រុងនេះ នឹងលើកទឹកចិត្តដល់ភាពជាដៃគូ រវាងក្រុមហ៊ុនពហុជាតិសាសន៍ និងអាជីវកម្មក្នុងស្រុក ដើម្បីបង្កើតជាក្រុមតភ្ជាប់តាមវិស័យ ដោយផ្អែកលើខ្សែសង្វាក់តម្លៃ ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top