ព័ត៌មានអន្តរជាតិ

ឥណ្ឌា អនុម័តលើការប្រើប្រាស់ថ្នាំវ៉ាក់សាំង ជំរុញប្រឆាំងនឹងវីរុស Omicron mRNA បន្ទាន់

ញ៉ូដេលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ថា អគ្គនាយកគ្រប់គ្រងឳសថនៃប្រទេសឥណ្ឌា ហៅកាត់ថា (DCGI) បានអនុម័តលើការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ នូវវ៉ាក់សាំងប្រឆាំងនឹងវីរុស mRNA ដែលជាប្រភេទ Omicron ដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា ។

ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសហព័ន្ធបានធ្វើសេចក្តីប្រកាសកាលពីថ្ងៃអង្គារ បានឲ្យដឹងថា វ៉ាក់សាំងជំរុញប្រឆាំងនឹង ជំងឺកូវីដ-១៩ ត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុន Gennova Biopharmaceuticals Ltd. ។

ការអភិវឌ្ឍន៍វ៉ាក់សាំងជំរុញត្រូវបានគាំទ្រក្រោមបេសកកម្ម COVID Suraksha ដែលអនុវត្តដោយក្រុមប្រឹក្សាជំនួយស្រាវជ្រាវឧស្សាហកម្មជីវបច្ចេកវិទ្យា ហៅកាត់ (BIRAC) ។

លោក Jitendra Singh រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានថ្លែងថា ក្រសួងតែងតែគាំទ្រការច្នៃប្រឌិត ដែលជំរុញដោយបច្ចេកវិទ្យាឆ្ពោះទៅរកការបង្កើតវេទិកា បច្ចេកវិទ្យាដែលត្រៀមរួចជាស្រេចនាសម្រាប់ពេលអនាគត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top