ព័ត៌មានអន្តរជាតិ

រុស្ស៊ី ដាក់ទណ្ឌកម្មបុគ្គល ៤៨នាក់ ជាជនជាតិអូស្ត្រាលី

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសរុស្សីបានប្រកាសដាក់ទណ្ឌកម្ម ប្រឆាំងទៅនឹងពលរដ្ឋជនជាតិអូស្ត្រាលីចំនួន ៤៨នាក់ ដោយការហាមមិនឲ្យធ្វើដំណើរ ចូលប្រទេសរុស្សីនិងប្រកបអាជីវកម្ម ជាមួយនឹងរុស្សីឡើយ។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងការបរទេសការបរទេសរុស្សី កាលពីថ្ងៃពុធម្សិលមិញក្នុងគោលបំណង ដើម្បីជាការឆ្លើយតបទៅនឹងការសម្រេចចិត្ត បែបនយោបាយរបស់អូស្ត្រាលីកន្លងមក ដែលមាននិន្នាការប្រឆាំងទៅនឹង ជនជាតិរុស្សីនិងក្រុមហ៊ុនរបស់រុស្សី។

យោងតាមការបញ្ជាក់បន្ថែម ដោយក្រសួងការបរទេសរុស្សី បានឲ្យដឹងទៀតដែរថា ពលរដ្ឋជនជាតិអូស្ត្រាលីដែលទទួលរង ការហាមប្រាមទាំងនោះមានដូចជា ក្រុមអ្នកផ្តល់កុងត្រាផ្នែកយោធាក្រុមអ្នកកាសែត និងក្រុមមន្ត្រីរដ្ឋាភិបាលមួយចំនួនផង។

គួរឲ្យដឹងដែរថា រដ្ឋាភិបាលទីក្រុងមូស្គូ នឹងបន្តធ្វើការបន្ថែមបញ្ជីឈ្មោះដែលរុស្សី នឹងធ្វើការដាក់ទណ្ឌកម្មបន្ថែមទៀត ខណៈដែលទណ្ឌកម្មចុងក្រោយ ដោយអូស្ត្រាលីប្រឆាំងពលរដ្ឋរុស្សី និងក្រុមហ៊ុនរុស្សីសរុបមានចំនួន២១ គិតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top