បរទេស៖ ក្រសួងការពារជាតិនៃកោះតៃវ៉ាន់ កាលពីថ្ងៃពុធម្សិលមីញនេះ បានអះអាងថា នាវាផ្ទុកយន្តហោះចម្បាំងដ៏ទំនើបមួយរបស់ចិន បានធ្វើដំណើរកាន់តែច្រកសមុទ្រ ដែលកំពុងមានភាពតានតឹងរវាងគ្នា។
យោងតាមការចេញផ្សាយរបស់ VOA News បានឲ្យដឹងថា នាវានោះបានធ្វើដមណើរតាមច្រកសមុទ្រ ភាគខាងត្បូងឆ្លងកាត់ទៅភាគខាងលិច នៃច្រកសមុទ្រហើយជាការឆ្លើយតបកោះតៃវ៉ាន់ ក៏បានបញ្ជូនកម្លាំងរបស់ខ្លួនទៅតាមឃ្លាំមើល សកម្មភាពរបស់នាវាចម្បាំងមួយនេះផងដែរ។
គួរឲ្យដឹងដែរថា នាវាផ្ទុកយន្តហោះចម្បាំងនេះ បានចូលរួមនៅក្នុងសមយុទ្ធយោធា របស់ប្រទេសចិនជាច្រើនដងមកហើយ និងក្បែរដែនកោះតៃវ៉ាន់តាំងតែពីខែមេសាមកម្ល៉េះ និងក៏ជានាវាសម្រាប់ប្រតិបត្តិការ នៅក្នុងដែនសមុទ្រប៉ាស៊ីហ្វិកខាងលិចផងដែរ។
កាលពីខែមិនាឆ្នាំទៅនាវាចម្បាំងនេះ បានធ្វើដំណើរឆ្លងកាត់ម្តងដែរ តាមច្រកសមុទ្រកោះតៃវ៉ាន់ពោល គឺតែប៉ុន្មានម៉ោងមុននៃជំនួបរវាងមេដឹកនាំចិន និងសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ ស៊ុន លី
