ព័ត៌មានអន្តរជាតិ

ស្ថានីយអវកាសចិន ធ្វើពិសោធក្លែងក្លាយ ? ទីភ្នាក់ងារសារព័ត៌មានAP របស់អាមេរិក ច្រានចោលពាក្យចចាមអារ៉ាម ដែលមួលបង្កាច់ប្រទេសចិន

តាមការផ្សាយដំណឹង របស់បណ្តាញ CCTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ អ្នកប្រើប្រាស់បណ្តាញ អ៊ីនធឺណែត ក្រៅប្រទេសមួយចំនួន បានផ្សព្វផ្សាយពាក្យចចាមអារ៉ាមម្តងទៀត អំពី“ថ្នាក់រៀន លើលំហអវកាស ” របស់អវកាសយានិក នៃយានអវកាស ផ្ទុកមនុស្ស Shenzhou-១៣ ។ ក្នុងវីដេអូឃ្លីបមួយ កែវទឹកមួយដែលអវកាសយានិកចិនប្រើ សម្រាប់ធ្វើតេស្តត្រូវពង្រីក ព្រមទាំងបានដាក់អក្សរថា “ពួកគេបានចាក់ទឹកចូល ក្នុងកែវតាមរបៀបណា ?” វីដេអូឃ្លីបនេះត្រូវបានចែករំលែកភ្លាមៗ ដោយអ្នកប្រើប្រាស់ កម្មវិធី Instagram ព្រមទាំងអះអាងថា ទីតាំងថតវីដេអូនេះមិនមែននៅលើអវកាសទេ ចិនពិតជាប្រឌិតការពិសោធ ក្លែងក្លាយជាមិនខាន ។

សំដៅចំពោះ “ព័ត៌មាន” មួយនេះ ទីភ្នាក់ងារ សារព័ត៌មានAP របស់អាមេរិក បានចាប់ផ្តើមធ្វើស៊ើបអង្កេតភ្លាម ប៉ុន្តែឆ្លងតាមរយៈការយក បទសម្ភាសន៍ ជាមួយអ្នកជំនាញ ជាច្រើនរូប ទីបំផុត ទីភ្នាក់ងារសារ ព័ត៌មានAP របស់អាមេរិក បានច្រានចោលពាក្យចចាមអារ៉ាមថា “គ្មានមូលហេតុអ្វី ដែលត្រូវសង្ស័យពីវត្តមាន របស់ស្ថានីយអវកាសចិន នៅលើអវកាសនោះទេ ” ។

ក្នុងបទយកសម្ភាសន៍ របស់ទីភ្នាក់ងារសារ ព័ត៌មាន AP របស់អាមេរិក លោកស្រី Molly Silk បណ្ឌិតសិក្សាស្រាវជ្រាវ អំពីផែនការអវកាសចិន របស់សកលវិទ្យា ល័យ Manchester នៃប្រទេសអង់គ្លេស បានថ្លែងថា ប្រទេសចិនគ្មានការចាំបាច់ប្រឌិតវីដេអូក្លែងក្លាយនោះទេ វត្តមាននៃស្ថានីយអវកាស Tian Gong របស់ចិន ទទួលបានបញ្ជាក់ ពីផ្ទៃអន្តរជាតិរួចហើយ ក្នុងនោះក៏បូករួមទាំងអាមេរិកផងដែរ ដែលជាគូប្រជែងធំបំផុត របស់ចិនខាងវិស័យ អវកាស ។ ប្រទេសចិនបានធ្វើ សេចក្តីអញ្ជើញទៅកាន់រដ្ឋសមាជិកអង្គការសហប្រជាជាតិរួចហើយ “បើសិនជាចិនគ្មានស្ថានីយអវកាស នោះក៏មិនហ៊ានធ្វើសេចក្តី អញ្ជើញបែបនេះឡើយ ៕”
អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

To Top