ព័ត៌មានអន្តរជាតិ

ការនាំចេញរថយន្ដ របស់ប្រទេសថៃ កើនឡើងជាង ១២ភាគរយ ក្នុងខែឧសភា

" "

បាងកក៖ ទិន្នន័យបានបង្ហាញឲ្យដឹងថា ការនាំចេញរថយន្តរបស់ប្រទេសថៃ បានបន្តកើនឡើងក្នុងខែឧសភា ដោយសារមូលដ្ឋានប្រៀបធៀប ទាបកាលពីឆ្នាំមុន និងការនាំចេញកាន់តែខ្ពស់ ទៅកាន់ទីផ្សារបរទេសភាគច្រើន។

យោងតាមសហព័ន្ធឧស្សាហកម្មថៃ (FTI) បានឱ្យដឹងថា ការនាំចេញរថយន្តបានបញ្ចប់ របស់ប្រទេសបានកើនឡើង ១២,២៥ភាគរយ ធៀបនឹងឆ្នាំមុនកាលពីខែមុនដល់ ៨៦,៣៥៨គ្រឿង បន្ទាប់ពីការកើនឡើងចំនួន ៤៣,៥៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងខែមេសា។

" "

ក្រុមហ៊ុនផលិតរថយន្ត បានផលិតរថយន្តចំនួន ១៥០,៥៣២គ្រឿង ក្នុងប្រទេសកាលពីខែមុន កើនឡើង ១៦,៤៨ភាគរយធៀបនឹងឆ្នាំមុន ដោយសារតែផលិតកម្មកើនឡើង សម្រាប់ការនាំចេញ និងការលក់ក្នុងស្រុក នេះបើយោងតាម ​​Surapong Paisitpattanapong ដែលជាអនុប្រធានក្លឹបឧស្សាហកម្មរថយន្ត FTI និងជាអ្នកនាំពាក្យ។

" "

លោក Surapong បានប្រាប់សន្និសីទសារព័ត៌មានមួយថា ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ ការផលិតរថយន្តបានកើនឡើង ៦,៧២ ភាគរយធៀបនឹងឆ្នាំមុនដល់ ៧៧៥,៩៥៥គ្រឿង ដែលបង្ហាញថាគោលដៅផលិតកម្ម រថយន្តដែលរំពឹងទុកនៅចុងឆ្នាំ ១,៩៥លានគ្រឿង គឺអាចសម្រេចបាន។

ការលក់រថយន្តក្នុងស្រុកបានកើនឡើង ០,៥៥ ភាគរយធៀបនឹងឆ្នាំមុនកាលពីខែមុនដល់ ៦៥,០៨៨គ្រឿង បន្ទាប់ពីការធ្លាក់ចុះ ៦,១៤ ភាគរយនៅក្នុងខែមេសា នេះបើយោងតាមលោក Surapong ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top