រសៀលថ្ងៃទី២១ ខែមិថុនា តាមម៉ោងក្នុងតំបន់ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលបារាំង លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញ ធ្វើដំណើរទៅល់ក្រុងប៉ារីស ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលស្តីពី ប្រព័ន្ធសហហិរញ្ញប្បទានសកលថ្មី។
លោក Li Qiang បានលើកឡើងថា ទំនាក់ទំនងរវាងចិននិងបារាំង បានរក្សាការអភិវឌ្ឍក្នុងកម្រិតខ្ពស់ ដែលប្រកបដោយអត្ថន័យសកល ដែលលើសពីក្របខ័ណ្ឌទ្វេភាគី យ៉ាងឆ្ងាយជាប់រហូតមក។ នាខែមេសាឆ្នាំ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិននិងលោកម៉ាក្រុង ប្រធានាធិបតីបារាំងបានឈានដល់ គំនិតឯកភាពរួមជាយុទ្ធសាស្រ្តមួយចំនួន ដែលបានបង្កើតប្លង់មេដ៏ល្អបវរ សម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយរវាងចិននិងបារាំង។
ភាគីចិនមានឆន្ទៈរួមសហការជាមួយភាគីបារាំង ក្នុងការពង្រីកការបើកទូលាយទៅវិញទៅមក បង្កើតខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់រវាងចិន និងបារាំង ចិននិងអឺរ៉ុបដែលកាន់តែប្រកបដោយភាពធន់ ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងការរៀនសូត្រ ពីគ្នាទៅវិញទៅមកផ្នែកវប្បធម៌មនុស្សជាតិ ក៏ដូចជាពួតដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈមសកល ដើម្បីបំពេញបន្ថែមទឹកចិត្តជំនឿង និងកម្លាំងចិត្តកាន់តែច្រើនសម្រាប់សន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពសកល។
ក្នុងអំឡុងពេលទស្សនកិច្ច លោក Li Qiang និងជួបសន្ទនាជាមួយលោកប្រធានាធិបតីម៉ាក្រុង លោក Borne នាយករដ្ឋមន្ត្រីបារាំងលោកប្រធានព្រឹទ្ធសភា និងចូលរួមពិធីលៀងសាយភោជន៍នៃមជ្ឈដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មចិននិងបារាំង។ លោក Li Qiang នៅនឹងចូលរួមកិច្ចប្រជុំកំពូល ស្តីពីប្រព័ន្ធសហហិរញ្ញប្បទានសកលថ្មីទៀត ព្រមទាំងថ្លែងសុន្ទរកថា៕ អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន