បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានទីភ្នាក់ងារអាតូមិក របស់ប្រទេសរុស្សីលោក Alexey Likhachev បានពិភាក្សាគ្នាដោយផ្ទាល់ ជាមួយនឹងប្រធានទីភ្នាក់ងារអាតូមិកអន្តរជាតិ Rafael Grossi នៅក្នុងប្រទេសរុស្សីអំពីប្រធានបទ មួយចំនួនជាពិសេសបញ្ហាសុវត្ថិភាព នៅរោងចក្រនុយក្លេអ៊ែរក្នុងប្រទេសអ៊ុយក្រែន។
ប្រភពដដែលបានបញ្ជាក់ថា ប្រធានបទដ៏សំខាន់ដែលបានធ្វើនោះ គឺផ្តោតសំខាន់ទៅលើបញ្ហាស្ថានភាពសុវត្ថិភាព បច្ចុប្បន្នរបស់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia nuclear power plant (ZNPP) និងបញ្ហាមួយចំនួនទៀតដែលធ្លាប់ បានលើកឡើងដោយលោក Grossi នៅកិច្ចប្រជុំអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៣០ ខែឧសភា។
លោក Likhachev ក្នុងនោះក៏បានសង្កត់ធ្ងន់ដែរថា ប្រទេសរុស្ស៊ី រំពឹងទុកថាលេខាធិការដ្ឋាននៃទីភ្នាក់ងារ IAEA នឹងចាត់វិធានការជាក់លាក់ ដើម្បីទប់ស្កាត់ការវាយប្រហារដោយ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ទាំងទៅលើរោងចក្រ ZNPP និងនៅលើតំបន់ដែលស្ថិតនៅក្បែរនោះផង ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
