បរទេស៖ ជំនួយការផ្ទាល់លោកប្រធានាធិបតីអាមេរិក កិច្ចការងារសន្តិសុខជាតិលោក Jake Sullivan នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសដាណឺម៉ាក នៅចុងសប្តាហ៍នេះដើម្បីចូលរួមកិច្ចប្រជុំកំពូល ស្តីអំពិបញ្ហានៅអ៊ុយក្រែន។
យោងតាមការចេញផ្សាយដោយ The VOA News បានឲ្យដឹងថាកិច្ចប្រជុំនេះ ក៏នឹងមានចូលរួមពីសំណាក់ ប្រទេសមួយចំនួនផ្សេងទៀតផងដែរ ដែលពួកគេបានបដិសេធ មិនព្រមធ្វើការដាក់ទោសឬដាក់ទណ្ឌកម្ម ចំពោះបញ្ហាលុកលុយរបស់អ៊ុយក្រែន។
នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅក្នុងទីក្រុង Copenhagen គឺត្រូវបានរៀបចំឡើងដោយ ប្រទេសអ៊ុយក្រែនហើយប្រធានបទនៃ ការពិភាក្សាភាគច្រើន គឺធ្វើឡើងអំពីបញ្ហាសន្តិភាព។
គួរឲ្យដឹងដែរថា ប្រទេសដែលចូលរួមកិច្ចប្រជុំនេះផងដែរ ក៏មានរួមទាំងប្រទេសឥណ្ឌា អាហ្វ្រិកខាងត្បូង និងប្រេស៊ីលផងដែរព្រមទាំងប្រទេសផ្សេងទៀត ដែលមិនទាន់បានបញ្ជាក់អំពី ការចូលរួមរបស់ពួកគេនៅឡើយ។
ប្រទេសឥណ្ឌានិងប្រទេសអាហ្វ្រិកខាងត្បូង គឺជាប្រទេសដែលបានបដិសេធ ក្នុងការដាក់ទណ្ឌកម្មប្រឆាំង ទៅនឹងប្រទេសរុស្សីចាប់តាំងតែ ពីប្រតិបត្តិការខែកុម្ភៈ ឆ្នាំ២០២២ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
