បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋាភិបាល នៃប្រទេសអ៊ីស្រាអ៊ែល បានធ្វើការរារាំង បានសម្រេចនូវផែនការ វាយប្រហារមួយ ដោយប្រទេសអ៊ីរ៉ង់ ប្រឆាំងទៅនឹងពលរដ្ឋរបស់ខ្លួន ដែលកំពុងរស់នៅ ក្នុងប្រទេសស៊ីប (Cyprus)។
ការិយាល័យលោកនាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល លោក Benjamin Netanyahu បានចេញសេចក្តីថ្លែងការណ៍ ដោយបញ្ជាក់អំពីការអបអរ ចំពោះបេសកកម្មរារាំងផែនការ វាយប្រហារលើកនេះ ។
សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ទៀតថា ប្រតិបត្តិការរបស់អ៊ីស្រាអ៊ែល ជាច្រើន គឺបានធ្វើឡើងតាមរយៈវិធីសាស្ត្រ ច្រើនប្រភេទនៅនៅគ្រប់ទីកន្លែង លើពិភពលោក ដើម្បីការពារជនជាតិជ្វីហ្វ និងពលរដ្ឋអ៊ីស្រាអ៊ែល ហើយអ៊ីស្រាអ៊ែល នៅតែចាត់ទុកថា សកម្មភាពរបស់អ៊ីរ៉ង់ គឺជាការវាយប្រហារ តាមបែបភេវរកម្ម។
គួរឲ្យដឹងដែរថា ផែនការវាយប្រហារ ដោយអ៊ីរ៉ង់លើកនេះ ក៏ជាកិច្ចសហប្រតិបត្តិការ ដែលចូលរួមសហការគ្នា រវាងប្រទសស៊ីបជាមួយនឹងប្រទេសអាមេរិក និងទីភ្នាក់ងារសន្តិសុខជាតិ របស់អ៊ីស្រាអ៊ែលផងដែរ៕
ប្រែសម្រួល៖ស៊ុនលី