ព័ត៌មានអន្តរជាតិ

តុលាការធម្មនុញ្ញ របស់ប្រទេសថៃ បង្ខំឱ្យអគ្គព្រះរាជអាជ្ញា ចាត់ការលើញត្តិ ដែលដាក់ប្រឆាំងនឹងគណបក្ស MFP ដែលប៉ុនប៉ងកែច្បាប់ ប្រមាថព្រះមហាក្សត្រ

ប្រភព ៖ xinhua

បរទេស ៖ តុលាការធម្មនុញ្ញ របស់ប្រទេសថៃ បានស្នើទៅអគ្គព្រះរាជអាជ្ញា ឱ្យធ្វើបច្ចុប្បន្នភាពលើញត្តិដែលដាក់ប្រឆាំងនឹងគណបក្ស Move Forward (MFP) និងមេដឹកនាំរបស់គណបក្សនេះ គឺលោក Pita Limjaroenrat ជុំវិញគោលនយោបាយ របស់ពួកគេ ក្នុងការប៉ុនប៉ងធ្វើវិសោធនកម្មច្បាប់ ស្តីពីការប្រមាថព្រះមហាក្សត្រ ។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ដើមឡើយដាក់ដោយលោក Theerayut Suwankesorn គឺញត្តិនោះបានព្យាយាមបង្ខំឱ្យតុលាការ បញ្ជាឱ្យគណបក្ស Move Forward និងលោក Pita ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រី រារាំងការប៉ុនប៉ងកែច្បាប់នេះ ព្រោះវាអាចនឹងផ្ទុយទៅនឹងធម្មនុញ្ញ។

លោក Theerayut បានលើកឡើងថា ផែនការ របស់គណបក្ស Move Forward គឺជាការរំលោភលើមាត្រា ៤៩ ដែលហាមប្រាមប្រជាជន ពីការប្រើប្រាស់សិទ្ធិ និងសេរីភាពរបស់ពួកគេ ដើម្បីផ្តួលរំលំរបបរាជា និយមអាស្រ័យរដ្ឋធម្មនុញ្ញ។

វាក៏បញ្ជាក់ផងដែរថា បុគ្គល ដែលដឹងពីទង្វើបែបនេះ អាចសុំឱ្យអគ្គព្រះរាជអាជ្ញា បញ្ជូនរឿងនេះទៅតុលាការធម្មនុញ្ញ។ ក្នុងករណីដែលអគ្គព្រះរាជ្ញា បដិសេធញត្តិ ឬមិនចាត់វិធានការក្នុងរយៈពេល ១៥ថ្ងៃ បុគ្គលនោះអាចដាក់ញត្តិ ដោយផ្ទាល់ទៅតុលាការធម្មនុញ្ញ៕

To Top