បរទេស ៖ វិមានក្រមឡាំងកាលពីថ្ងៃអង្គារ បានធ្វើការលើកឡើងថាក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group គឺជាក្រុមដែលទទួលបានការគាំទ្រពេញទំហឹងពិរដ្ឋាភិបាលរុស្សី។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា លោកប្រធានាធិបតី Putin មិនបានលាក់បាំងនោះទេចំពោះការពិតថា ក្រុមហ៊ុនយោធាដ៏ធំមួយ គឺបានទទួលការគាំទ្រនិងឧបត្ថម្ភទាំងសំភារៈ និងហិរញ្ញវត្ថុពីក្រសួងការពារជាតិនិងថវិកាជាតិរបស់រុស្សី ផ្ទាល់តែម្តង។
លោក Putin ក៏បានលើកឡើងដែរថា ក្នុងអំឡុងពេលជាមួយគ្នានេះ ស្ថាបនិករបស់ក្រុមហ៊ុនគឺលោក Evgeny Prigozhin ដែលជាអ្នកកាន់កាន់ក្រុមហ៊ុននោះគឺ បានទាញបានចំណូលប្រាក់រូបលរាប់ពាន់លានពីកុងត្រា ដែលពួកគេបានចុះហត្ថលេខា ជាមួយនឹងរដ្ឋាភិបាលក្រុងមូស្គូ។
រំលឹកដែរថាក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ដែលដឹកនាំដោយលោក Prigozhin បានធ្វើការបះបោរដោយយោធា និងសម្រេចទៅដល់ការគ្រប់គ្រង ទីក្រុងមួយចំនួនមុនពេលរៀបចំផែនការឆ្ពោះ មកកាន់ទីក្រុងមូស្គូ តែផែនការនេះ ត្រូវបានរលាយចោលទៅវិញហើយមេដឹកនាំរូបនេះ ត្រូវបានជន្លៀសខ្លួនទៅកាន់ប្រទេសបេឡារូស រួចរាល់ហើយដែរ៕ ប្រែសម្រួល៖ស៊ុនលី