ព័ត៌មានអន្តរជាតិ

ពលរដ្ឋអ៊ុយក្រែន ១១ភាគរយគាំទ្រការប្រើប្រាស់នុយក្លេអ៊ែរ ក្នុងជម្លោះជាមួយនឹងអ៊ុយក្រែន

រូបភាពពី៖​ AFP

បរទេស ៖ យោងតាមតួលេខស្រាវជ្រាវមួយ ដែលធ្វើឡើងដោយសារព័ត៌មានក្នុងស្រុក RTVI និងភ្នាក់ងាររៀបចំតួលេខរបស់រុស្សី កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាពលរដ្ឋរុស្សី មួយភាគធំគឺមិនបានគាំទ្រចំពោះគំនិត នៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីប្រឆាំងប្រទេសអ៊ុយក្រែនឡើយ។

តួលេខស្ទាបស្ទង់ដែលត្រូវបានយកមកចេញផ្សាយដោយកាសែត RT បានឲ្យដឹងដែរថាមានពលរដ្ឋរុស្សី ប្រហែលជា១១ភាគរយប៉ុណ្ណោះ ដែលបានគាំទ្ររដ្ឋាភិបាលទីក្រុងមូស្គូ ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងស្ថានភាពនេះ និងអាចទទួលយកបាន។

ក្នុងនោះផងដែរមានពលរដ្ឋប្រមាណជា៥ភាគរយ បានបង្ហាញក្តីព្រួយបារម្ភថា ការប្រើប្រាស់អាវុធប្រល័យលោកនេះនឹងអាចធ្វើឲ្យប្រទេសរុស្សី ប្រឈមមុខទៅ នឹងការបរាជ័យជាមិនខាន ហើយប្រមាណជា៥ភាគរយទៀតមិនហ៊ានផ្តល់មតិរបស់ពួកគេឡើយ។

ក្នុងនោះគេសង្កេតឃើញថា ក្នុងចំណោមអ្នកគាំទ្រឲ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ ភាគច្រើនគឺសុទ្ធតែជាមនុស្សប្រុសដែលមាន វ័យកណ្តាលនិងវ័យចាស់ចំណែកឯមនុស្ស ដែលមានកម្រិតអប់រំខ្ពស់គឺមិនគាំទ្រក្នុងការប្រឆាំងទៅ នឹងរបៀប នៃការតបតជាមួយនឹងអ៊ុយក្រែន បែបនេះឡើយ៕ ប្រែសម្រួល៖ស៊ុនលី

To Top