តូក្យូ៖ ប្រភពដែលដឹងអំពីបញ្ហានេះបានឲ្យដឹងថា គណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន កំពុងរួមបញ្ចូលការផ្តល់ជូន នៅក្នុងប្លង់គោលគោលនយោបាយ សន្តិសុខរបស់ពួកគេ ដែលនឹងអនុញ្ញាតឱ្យមានការនាំចេញ យន្តហោះចម្បាំងជំនាន់ក្រោយ ទៅកាន់ប្រទេសផ្សេងទៀត ទោះបីជាមានបទប្បញ្ញត្តិដ៏តឹងរឹងរបស់ប្រទេស ស្តីពីការលក់អាវុធអន្តរជាតិក៏ដោយ ។
គណបក្សប្រជាធិបតេយ្យសេរី ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី លោក ហ្វូមីអូ គីស៊ីដា និងគណបក្សដៃគូសម្ព័ន្ធយុវជនរបស់ខ្លួន គឺគណបក្ស Komeito បានឲ្យដឹងថា គុណសម្បត្តិ និងគុណវិបត្តិនៃការនាំចេញ ឧបករណ៍ការពារ ដែលបំពាក់ដោយអាវុធដ៍សាហាវ ត្រូវការការពិភាក្សាបន្ថែមទៀតដោយជប៉ុន អង់គ្លេស និងអ៊ីតាលី កំពុងរួមគ្នាបង្កើតយន្តហោះចម្បាំងជំនាន់ក្រោយ នៅឆ្នាំ ២០៣៥។

រហូតមកដល់ពេលនេះ ប្រទេសជប៉ុនបានរក្សាជំហររបស់ខ្លួនជាផ្លូវការថា គោលការណ៍ទាំង៣ ស្តីពីការផ្ទេរឧបករណ៍ការពារជាតិ និងបច្ចេកវិទ្យាទៅក្រៅប្រទេស បានហាមឃាត់ការនាំចេញអាវុធ លើកលែងតែវត្ថុដែលបានអភិវឌ្ឍរួមគ្នា ឬផលិតជាមួយប្រទេសមួយផ្សេងទៀត។
ប្រភពបានឲ្យដឹងថា ប្រទេសជប៉ុន អាចនាំចេញឧបករណ៍ការពារ ដែលបំពាក់ដោយអាវុធដ៍សាហាវ ទៅកាន់ប្រទេសដែលខ្លួន សហការលើបញ្ហាសន្តិសុខ ដោយមានគោលបំណង គឺសម្រាប់ការជួយសង្គ្រោះ ការដឹកជញ្ជូន ការប្រុងប្រយ័ត្ន ការឃ្លាំមើល ឬការបោសសម្អាតមីន។
រដ្ឋមន្ត្រីការពារជាតិលោក Yasukazu Hamada បានឲ្យដឹងថា រដ្ឋាភិបាលនឹងសម្រេចថាតើ អាវុធដ៍សាហាវអាចផ្ទេរបាន “តាមករណីនីមួយៗ” ដោយសារកង្វះការលើកឡើង អំពីបញ្ហានៅក្នុងគោលការណ៍ណែនាំ នៃការអនុវត្តគោលការណ៍ទាំង៣ ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
