បរទេស ៖ កម្មវិធីដើម្បីសាកល្បង និងវាយតម្លៃអាវុធថ្មីរបស់ចិន ត្រូវបានពង្រីកដើម្បីរួមបញ្ចូល សេណារីយ៉ូ នៃជម្លោះជាសាកល ចំពេលមានភាពតានតឹង កើនឡើងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន, នេះបើយោងតាមកាសែត South China Morning Post បានរាយការណ៍កាលពីថ្ងៃពុធ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមអត្ថបទនេះ ហ្គេមកុំព្យូទ័រចុងក្រោយបំផុត និងការធ្វើតេស្ត ដែលបានដាក់រួចត្រូវបានផ្តោត លើការវាយតម្លៃសមត្ថភាព របស់នាវាចម្បាំងចិន នៅក្នុងស្ថានភាពនៃថ្ងៃវិនាស។
អ្វីដែលហៅថាសេណារីយ៉ូ ‘Z-war’ គឺជាការប៉ះទង្គិចនៃឆន្ទៈយុទ្ធសាស្ត្រ ។ ក្រុមអ្នកស្រាវជ្រាវ Fang Canxin មកពីកងទ័ពរំដោះប្រជាជនចិន (PLA) ដែលអនុវត្តការក្លែងធ្វើនេះ បានប្រាប់អ្នកយកព័ត៌មានថា ជម្លោះក្នុងតំបន់កើនឡើង ដល់សង្រ្គាមពេញលេញ។
ក្រុមការងាររបស់ Fang បានចាត់ថ្នាក់ការងាររបស់ខ្លួន នៅក្នុងអត្ថបទដែលបានពិនិត្យ ដោយមិត្តភ័ក្តិដែលបានបោះពុម្ពផ្សាយនៅក្នុង China Journal of Ship Research កាលពីដើម ខែនេះ ។ SCMP បានសរសេរថា ពួកគេមិនបានកំណត់អត្តសញ្ញាណ ប្រទេសជាក់លាក់ណាមួយ នៅក្នុងអត្ថបទរបស់ពួកគេទេ ប៉ុន្តែសត្រូវដ៏មានសក្តានុពល ដែលត្រូវបានចាត់តាំងជា “សម្ព័ន្ធខៀវ” ត្រូវបានបំពាក់ដោយនាវាពិឃាត Arleigh Burke-class ដែលប្រើដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ៕
ប្រែសម្រួលៈ ណៃ តុលា