ព័ត៌មានអន្តរជាតិ

អង្គការណាតូ សន្យាជាថ្មី ជាមួយនឹងអ៊ុយក្រែន ពាក់ព័ន្ធនឹងបញ្ហាការ ប្រយុទ្ធប្រឆាំងរុស្សី

ប្រភព ៖ AFP

បរទេស ៖ អគ្គលេខាធិការ អង្គការណាតូ លោក Jens Stoltenberg កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការលើកឡើងថា អង្គការណាតូ គឺមិនមានផែនការក្នុងការពិភាក្សា ស្តីអំពីដំណើរការបញ្ជូលអ៊ុយក្រែន ទៅក្នុងអង្គការណាតូឡើយ នៅក្នុងកិច្ចប្រជុំកំពូល ដែលធ្វើឡើងនៅក្នុងទីក្រុង Vilnius ។

យោងតាមការចេញ ផ្សាយ របស់ RT ប្រធានអង្គការណាតូរូបនេះ បានបញ្ជាក់ទៀតថា សម្រាប់កិច្ចការងារដែលសំខាន់ណាតូ អាចសន្យាបាននៅពេលនេះគឺ ការនឹងចាប់ផ្តើមពិភាក្សាបន្ទាន់ ក្នុងការគាំទ្រដល់រដ្ឋាភិបាលក្រុងគៀវ ទៀតក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងកងកម្លាំង នៃប្រទេសរុស្សី។

ថ្លែងទៅកាន់ក្រុមអ្នកកាសែត មុនពេលនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាល របស់សហភាពអឺរ៉ុបនាទីក្រុង Brussels លោក Stoltenberg ត្រូវបានក្រុមអ្នកកាសែត បានសាកសួរបញ្ជាក់ថាតើអ៊ុយក្រែននឹងអាចទទួលបានការធានា ចំពោះសន្តិសុខដែរឬទេ នៅពេលដែលរដ្ឋាភិបាល នៃប្រទេសនេះអាចទទួលបានសិទ្ធ ក្នុងការចូលរួមជាសមាជិកពេញសិទ្ធរបស់ណាតូនិងអឺរ៉ុប ។

ទោះបីជាយ៉ាងណាក្តី លោក Stoltenberg បានកាត់សំណួរភ្លាមៗ ហើយឆ្លើយបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំកំពូលអង្គការណាតូ នោះយើងនឹងធ្វើការដោះស្រាយបញ្ហា បេក្ខភាពរបស់អ៊ុយក្រែន ហើយខ្ញុំជឿជាក់ថា ណាតូនិងសម្ព័ន្ធមិត្តនឹងធធ្វើការផ្តល់ការគាំទ្រអ៊ុយក្រែន ខ្លាំងជាមិនខាន ៕

ប្រែសម្រួល៖ស៊ុនលី

To Top