ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការអង្គការណាតូថា ការដែលដុតគុម្ពីកូរ៉ាន គឺមិនខុសច្បាប់ នោះទេ

AFP
" "

បរទេស៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វាមិនមែនជាឧក្រិដ្ឋកម្មដែលចាំបាច់ ចំពោះការដុតគម្ពីរកូរ៉ាន ជាសាធារណៈនោះទេ ដោយឆ្លើយតបទៅនឹងសំណួរអំពី ឧប្បត្តិហេតុថ្មីៗនេះនៅក្នុងប្រទេសស៊ុយអែត ដែលបណ្តាលឱ្យមានការខឹងសម្បារ ក្នុងចំណោមប្រជាជនម៉ូស្លីម។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា បញ្ហានេះមានភាពរសើបជាពិសេស ដោយសារប្រទេសដែល កាន់សាសនាឥស្លាមភាគច្រើន ប្រទេសតួកគី គឺជាប្រទេសមួយក្នុងចំណោម រដ្ឋសមាជិកទាំងពីរ ដែលរហូតមកដល់ពេលនេះបានបដិសេធ មិនផ្តល់សច្ចាប័នលើការប៉ុនប៉ង របស់ប្រទេសស៊ុយអែត ដើម្បីចូលរួមជាមួយប្លុកយោធា ដែលដឹកនាំដោយសហរដ្ឋអាមេរិក។

" "

លោក Stoltenberg បានប្រាប់អ្នកយកព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា “ខ្ញុំយល់ពីអារម្មណ៍ និងជម្រៅនៃអារម្មណ៍នេះ” ។ លោក​បាន​បន្ថែម​ថា ការ​ដុត​គម្ពីរ​កូរ៉ាន​គឺ​ជា «ការ​ប្រមាថ និង​មិន​អាច​ប្រកែក ប៉ុន្តែវាមិន​ចាំបាច់​ដែលវានឹងខុស​ច្បាប់​ នោះទេ»។

" "

លោក Stoltenberg ក៏បានថ្លែងបែបនេះ ចំពោះការតវ៉ារបស់អង្គការណាតូ នៅក្នុងប្រទេសស៊ុយអែតដែលបាន កើតឡើងកាលពីដើមខែនេះ។ លោកថា “ខ្ញុំមិនចូលចិត្តពួកគេទេ។ ប៉ុន្តែខ្ញុំការពារសិទ្ធិមិនយល់ស្រប។ នេះ​ជា​ផ្នែក​មួយ​នៃ​សេរីភាព ​នៃ​ការ​បញ្ចេញ​មតិឡើយ»។

សូមជម្រាបថា កាល​ពី​ថ្ងៃ​ពុធ មានពលរដ្ឋ​អ៊ីរ៉ាក់​ម្នាក់​ដែល​រស់​នៅ ​ក្នុង​ប្រទេស​ស៊ុយអែត​បាន​ដុត​ច្បាប់​ចម្លង​ របស់គម្ពីរ​កូរ៉ាន់​ នៅ​ខាង​ក្រៅ​វិហារ​ឥស្លាម​ក្នុង​ទីក្រុង​ Stockholm ចំ​ពេល​មាន​ការ​ប្រារព្ធ​ពិធីបុណ្យ Eid al-Adha ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​ដ៏​សំខាន់​របស់​មូស្លីម។

ប្រទេសតួកគី ដែលជារដ្ឋសមាជិកមួយ ក្នុងចំណោមរដ្ឋសមាជិកទាំងពីរ ដែលរហូតមកដល់ពេលនេះមិនទាន់បាន ផ្តល់សច្ចាប័នលើការប៉ុនប៉ង របស់ប្រទេសស៊ុយអែត ដើម្បីចូលរួមជាមួយប្លុកនេះ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះអាជ្ញាធរស៊ុយអែតចំពោះការ អនុញ្ញាតឱ្យមានការដុតគុម្ពីកូរ៉ាន់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top