ព័ត៌មានអន្តរជាតិ

មេដឹកនាំគណបក្ស United Nation ប្រាប់អ្នកគាំទ្រគណបក្ស Move Forward ឱ្យអត់ធ្មត់ កុំតវ៉ា ពេលសភាបោះឆ្នោត ជ្រើសរើសប្រធានថ្មី

ប្រភព ៖AFP
" "

បរទេស ៖ មេដឹកនាំរងនៃគណបក្ស United Nation បាននិយាយនៅថ្ងៃអាទិត្យថា អ្នកគាំទ្រគណបក្ស Move Forward មិនគួរធ្វើបាតុកម្មនៅខាងក្រៅសភា ដើម្បីដាក់សម្ពាធសមាជិកសភា នៅពេលដែលបោះឆ្នោតជ្រើសរើស ប្រធានសភា បន្ទាប់នៅថ្ងៃអង្គារនោះទេ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Thanakorn Wangboonkongchana ដែលជារដ្ឋមន្ត្រីការិយាល័យនាយករដ្ឋមន្រ្តីដែលផុតអាណត្តិ បានឆ្លើយតបទៅនឹងការរំពឹងទុកយ៉ាងទូលំទូលាយថា អ្នកគាំទ្រគណបក្ស Move Forward នឹងប្រមូលផ្តុំគ្នានៅខាងក្រៅសភា ដើម្បីគាំទ្រលើការប៉ុនប៉ងរបស់គណបក្ស របស់ពួកគេក្នុងការឡើង កាន់តំណែងប្រធានសភា។

" "

គណបក្ស Move Forward បានឈ្នះអាសនៈច្រើនជាងគេនៅក្នុងសភាតំណាងរាស្រ្ត ក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៤ ខែឧសភា រួមទាំងមណ្ឌលចំនួន ៣២ នៃមណ្ឌលបោះឆ្នោតចំនួន ៣៣ របស់ទីក្រុងបាងកក។

" "

ទោះបីជាយ៉ាងណាក៏ដោយ វាមានការចរចាជាយូរជាមួយដៃគូសម្ព័ន្ធ សំខាន់របស់ខ្លួនគឺ គណបក្ស ភឿថៃ អំពីថាតើគណបក្សមួយណា គួរទទួលបានតំណែងប្រធានសភា ហើយការពិភាក្សានេះជារឿយៗ បណ្តាលឱ្យមានការឈ្លោះប្រកែកគ្នា ជាសាធារណៈរវាងសមាជិកមួយចំនួន និងអ្នកគាំទ្រនៃគណបក្សទាំងពីរ ។

លោក Thanakorn បាននិយាយថា ទោះបីជាប្រជាជនមានសិទ្ធិធ្វើបាតុកម្មដោយសន្តិវិធីដោយគ្មាន អាវុធក៏ដោយ ក៏អ្នកគាំទ្រគណបក្ស Move Forward គួរតែរង់ចាំដោយអត់ធ្មត់ ដើម្បីឱ្យសមាជិកសភាធ្វើការងាររបស់ពួកគេនៅក្នុងសភា ជំនួសឱ្យការតវ៉ានៅខាងក្រៅសភា៕
ប្រែសម្រួលៈ ណៃ តុលា

To Top