ព័ត៌មានអន្តរជាតិ

ចិន ធ្វើវិសោធនកម្មច្បាប់ ប្រឆាំងនឹងចារកម្ម ដើម្បីរក្សាបានសន្តិសុខជាតិ បើអ្នកទោសកម្រិតធ្ងន់ ត្រូវប្រហារជីវិត

ប្រភព ៖Kyodo

ប៉េកាំង៖ ទីភ្នាក់ងារព័តមាន Kyodo បានផ្សព្វផ្សាយ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ ច្បាប់ប្រឆាំងចារកម្ម ដែលត្រូវបានកែសម្រួល របស់ប្រទេសចិន បានចូលជាធរ ដោយបានពង្រីកវិសាលភាព និងទបស់ស្កាត់រាល់សកម្មភាព ចារកម្មនានាដើម្បីរក្សាបាននូវសន្តិសុខជាតិ ដែលបង្កឡើងដោយជនបរទេស និងធុរកិច្ចបរទេស ដែលជាក្តីព្រួយបារម្ភអំពីការអនុវត្ត តាមអំពើចិត្តនៅក្នុងប្រទេស ។

ច្បាប់វិសោធនកម្ម ដែលត្រូវបានអនុម័តដំបូង ក្នុងឆ្នាំ២០១៤ ដើម្បីការពារការសម្ងាត់របស់រដ្ឋ ធ្វើឱ្យច្បាប់នេះអាចទៅរួចសម្រាប់អាជ្ញាធរចិន នៅក្នុងការបង្ក្រាបលើការលួច និងការផ្សព្វផ្សាយ “ឯកសារ ទិន្នន័យ សម្ភារៈ និងរបស់របរដែលទាក់ទងនឹងសន្តិសុខ និងផលប្រយោជន៍ជាតិទាំងមូល” ផងដែរ ។

ច្បាប់ខាងលើនេះ បានកែសម្រួល ដែលត្រូវបានអនុម័តនៅសភារបស់ប្រទេសចិន នៅក្នុងខែមេសា ហើយថ្មីៗនេះ គ្របដណ្តប់លើការ វាយប្រហារ តាមអ៊ីនធើរណេត មកលើអង្គការរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដោយ “អង្គភាពចារកម្ម និង ភ្នាក់ងាររបស់ពួកគេ” ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង របស់ក្រុងប៉េកាំង ដែលជំរុញឲ្យមានសន្តិសុខ តាមអ៊ីនធើរណេត ។

គេបានដឹងថា ច្បាប់ ដែលបានធ្វើបច្ចុប្បន្នភាពក៏តម្រូវឱ្យពលរដ្ឋទាំងអស់ រាយការណ៍អំពីសកម្មភាពចារកម្ម និងអនុញ្ញាតឱ្យអាជ្ញាធរ ត្រួតពិនិត្យវត្ថុផ្សេងៗ របស់ជនសង្ស័យដោយស្ថិតនៅក្រោមក្រមព្រហ្ម ទណ្ឌរបស់ប្រទេសចិន ហើយការដាក់ទណ្ឌកម្មវិញ គឺជាកម្រិតអតិបរមាសម្រាប់ចារកម្ម គឺប្រហារជីវិត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top