បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អជ្ញាធររបស់ប្រទេសអ៊ីស្រាអ៊ែល បានឈានទៅដល់ការចាប់ខ្លួនបុរសម្នាក់ ដែលបានរៀបចំគម្រោងគម្រាមកំហែងអាយុជីវិត របស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល Benjamin Netanyahu។
ប្រភពដដែលបានបន្តទៀតថា បុរសវ័យ២៦ឆ្នាំត្រូវបានចាប់ខ្លួន ក្រោយគេរកឃើញសំបុត្រមួយច្បាប់ ដែលគាត់បានសរសេរហើយទុកវានៅលើផ្នួរ របស់ប្អូនប្រុសរបស់គាត់ដែលមានឈ្មោះថា Yoni កាលពីថ្ងៃសុក្រសប្តាហ៍មុន។
សេចក្តីប្រកាសរួមដោយក្រុមប៉ូលីស និងក្រុមស៊ើបការណ៍សំងាត់បានអះអាងថា បុរសដែលបានចាប់ខ្លួនគឺជាអ្នកមានប្រភពរស់នៅក្នុងទីក្រុង Kfar Saba ។
ប្រភពខ្លះបានអះអាងថា បុរសម្នា់ក់នោះគឺជាមនុស្ស ដែលមានបញ្ហាខួរក្បាលរួចទៅហើយ កាលពីមុនហើយដែលអជ្ញាធរ នឹងចាំបាច់ក្នុងការធ្វើតេស្តជាមុន។
គួរឲ្យដឹងដែរថានៅក្នុងសេចក្តីសំបុត្រដែលបានសរសេរថា ៖ នាឡិកាចាប់ផ្តើមវិលថយក្រោយ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Netanyahu នឹងមិនអាចរស់នៅបានដល់ ខួបអាយុទី៧៤ឆ្នាំរបស់គាត់ឡើយនៅខែតុលាខាងមុខនេះ។
អ្នកឯងគឺជានាយករដ្ឋមន្ត្រីដែលអន់បំផុត ពោលគឺអន់ជានាយករដ្ឋមន្ត្រីមុនៗ ដូចជាលោក Sharon ផង៕ ប្រែសម្រួល៖ស៊ុនលី