ព័ត៌មានអន្តរជាតិ

រលកកម្តៅវាយប្រហារផ្នែកជាច្រើន នៃប្រទេសជប៉ុន

រូបភាពពី៖​ KYODO

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ សីតុណ្ហភាពបានកើនឡើង

នៅតាមកន្លែងជាច្រើន ដោយគិតចាប់ពីភាគខាងលិច ទៅភាគខាងជើង នៃប្រទេសជប៉ុន ។
ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ថា (JMA) បានព្រមានថា កម្តៅនឹងបន្តកើនឡើង នៅក្នុងតំបន់នានា នៅថ្ងៃចន្ទនេះ ។

ទីភ្នាក់ងារ JMA បានឱ្យដឹងថា សីតុណ្ហភាពខ្ពស់នៅពេលថ្ងៃកាលពីថ្ងៃអាទិត្យ ដោយបានកើនឡើងដល់៣៥,៦អង្សាសេនៅទីក្រុង Toyota ក្នុងខេត្ត Aichi គឺ៣៥,១អង្សាសេ នៅទីក្រុង Shimanto ក្នុងខេត្ត Kochi និងសីតុណ្ហភាព៣១,៧អង្សាសេនៅកណ្តាលទីក្រុងតូក្យូ ។

មន្ត្រីអាកាសធាតុបានបញ្ជាក់ថា សីតុណ្ហភាពត្រូវបានគេរំពឹងថា នឹងកើនឡើងដល់៣៥អង្សាសេនៅក្នុងទីក្រុង Nara, Gifu, Nagoya និង Kofu និង៣២អង្សាសេនៅភាគកណ្តាល នៃទីក្រុងតូក្យូ នៅថ្ងៃចន្ទនេះ ។

ទីភ្នាក់ងារ JMA បានណែនាំប្រជាជនឱ្យបន្តចាត់វិធានការប្រឆាំង នឹងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ដូចជាការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងទឹកសម្រាប់ផឹក ។

ទន្ទឹមនឹងនេះ ភ្លៀងធ្លាក់តាមរដូវត្រូវបានគេរំពឹងថា នឹងស្ថិតនៅជិតតំបន់ Kyushu ហើយចាប់ផ្តើមធ្លាក់ចុះខ្លាំងរហូតដល់ថ្ងៃ ចន្ទនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top