បរទេស ៖ មេបញ្ជាការយោធារបស់ប្រទេសអ៊ុយក្រែន ម្នាក់ បានបង្ហាញអំពីការព្រួយបារម្ភរបស់លោកខាងលិច ចំពោះរថក្រោះធនស្រាលមួយប្រភេទដែលរដ្ឋាភិបាល បារាំង បានផ្កត់ផ្កង់មកឲ្យរដ្ឋាភិបាលអ៊ុយក្រែន កន្លងមក។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា រថក្រោះប្រភេទ AMX-10 RC ដែលបារាំងផ្តល់ឲ្យត្រូវបានផ្គត់ផ្គង់ឲ្យអ៊ុយក្រែន ត្រូវបានមេបញ្ជាការកំពូលយោធាអ៊ុយក្រែន អះអាងថា ហាក់ដូចជាមិនសាកសមក្នុងសមរភូមិរបស់អ៊ុយក្រែន ប្រឆាំងទៅនឹងប្រទេសរុស្សី នោះឡើយពីព្រោះថា រថក្រោះមានមានកម្រិតស្តើង និងលំបាកក្នុងការការពារខ្លួន ចេញពីគ្រាប់កាំភ្លើងដោយកងកម្លាំងយោធារុស្សី។
មន្ត្រីកំពូលរូបនេះបានអះអាងទៀតថា រថក្រោះ AMX-10 RC ដែលអ៊ុយក្រែនកំពុងប្រើប្រាស់នោះ ហាក់ដូចជាបានកំពុងសំលាប់យោធាអ៊ុយក្រែន យ់ាងងាយៗបំផុតពីព្រោះថា ភាពធនដែលវាមានភាពខ្សោយ និងអន់ជាងរថក្រោះផ្សេងៗ
គួរឲ្យដឹងដែរថា រថក្រោះ AMX-10 RC ដែលមានទំងន់២០តោនប្រភេទនេះ ធ្វើដំណើរតែជាមួយនឹងកង់ធម្មតាជា ជាងកង់រថក្រោះផ្សេងទៀតហើយវាត្រូវបានអភិវឌ្ឍឡើង តាំងតែពីឆ្នាំ១៩៧០មកម្ល៉េះហើយកន្លងមកបារាំង បានធ្វើការជំនួសរថក្រោះចាស់ៗ ទាំងនោះជាមួយនឹងរថក្រោះជំនាន់ថ្មី EBRC Jaguar៕ ប្រែសម្រួល៖ស៊ុនលី