ព័ត៌មានអន្តរជាតិ

គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បំផុត ​ចំពោះ​សន្តិសុខ ​ពិភពលោក ​នាពេល​នេះ គឺ​សហរដ្ឋអាមេរិក

ប្រភព ៖ AFP

ប៉េកាំង ៖ លោក Richard Haass ដែល​លាឈប់ពីតំណែង ជាប្រធានក្រុមប្រឹក្សាទំនាក់ទំនងបរទេស សហរដ្ឋអាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិក បានក្លាយជាប្រភពដ៏ជ្រាលជ្រៅបំផុត នៃអស្ថិរភាពនៅទូទាំងពិភពលោក ។

បន្ទាប់ពីដំណើរការស្ថាប័ននេះអស់រយៈពេលពីរទសវត្សរ៍មក លោក Haass បានលើកឡើងថា លោកបានឈានដល់ការសន្និដ្ឋានដ៏គួរឱ្យព្រួយបារម្ភមួយថា គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុត ចំពោះសន្តិសុខពិភពលោក នាពេលនេះ គឺសហរដ្ឋអាមេរិកផ្ទាល់។​

លោកបានបន្ដថា ការរំលាយប្រព័ន្ធ នយោបាយអាមេរិក មានន័យថា ជាលើកដំបូងក្នុងជីវិតរបស់លោក ការគំរាមកំហែងផ្ទៃក្នុង បានលើសពីការគំរាមកំហែង ពីខាងក្រៅ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក​ត្រូវបានដកស្រង់សម្តី ដោយកាសែតដោយបានឲ្យដឹងថា ជំនួសឱ្យការធ្វើជាយុថ្កា ដ៏គួរឱ្យទុកចិត្តបំផុតនៅក្នុងពិភពលោក ដែលងាយនឹងបង្កជាហេតុ សហរដ្ឋអាមេរិក បានក្លាយជាប្រភព អស្ថិរភាពដ៏ជ្រាលជ្រៅបំផុត និងជាគំរូមិនច្បាស់លាស់ នៃលទ្ធិប្រជាធិបតេយ្យ ។

លោកបានបញ្ជាក់ថា “ស្ថានការណ៍នយោបាយក្នុងស្រុករបស់យើង មិនត្រឹមតែជារឿងមួយ ដែលអ្នកដទៃមិនចង់ធ្វើត្រាប់តាមនោះទេ​ ប៉ុន្តែខ្ញុំក៏គិតថា វាត្រូវបានណែនាំកម្រិត នៃភាពមិនអាចទាយទុកជាមុនបាន និងកង្វះភាពជឿជាក់ ដែលពិតជាពុល​ សម្រាប់សមត្ថភាពរបស់អាមេរិក ក្នុងការដំណើរ ការដោយជោគជ័យនៅក្នុងពិភពលោក ។ ខ្ញុំ​មាន​ន័យ​ថា វា​ធ្វើ​ឱ្យ​​ពិបាក ​សម្រាប់​មិត្តភ័ក្តិ​របស់​យើង ​ក្នុង​ការ​ពឹង​ផ្អែក​លើ​យើង”។

បន្ទាប់ពីបានស្វែងយល់ពីប្រទេសផ្សេងៗអស់រយៈពេលជាងកន្លះសតវត្សកន្លងមក លោក Haass បានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វែងយល់ពីខ្លួនឯង ព្រោះថា “បញ្ហាប្រឈមនៅផ្ទះបានជំរុញឱ្យបុរសម្នាក់ ដែលបានចំណាយពេលពេញមួយ អាជីពរបស់លោក ជាអ្នកបង្កើតគោលនយោបាយ និងជានិស្សិត នៃកិច្ចការពិភពលោក” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top