ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល វាយប្រហារ ក្នុងតំបន់ West Bank ស្លាប់ជនជាតិ ប៉ាឡេស្ទីន កើនដល់៨នាក់ របួស៥០នាក់

ប្រភព ៖ AFP

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ The VOA News បានឲ្យដឹងថា ការវាយប្រហារដោយដ្រូន ពីសំណាក់ប្រទេសអ៊ីស្រាអ៊ែល ទៅលើតំបន់ West Bank កាលពីព្រឹកព្រលឹមថ្ងៃចន្ទ បានធ្វើឲ្យជនជាតិប៉ាឡេស្ទីន ស្លាប់កើនឡើងដល់៨នាក់ និងរបួសមនុស្ស ៥០នាក់មកហើយ ។

ប្រភពដដែលបានបញ្ជាក់ទៀតថា ប្រតិបត្តិការវាយលុយទាំងរំលងអាធ្រាត្រ ទៅលើទីតាំងស្នាក់នៅ របស់ជនភៀសខ្លួន Jenin ហើយយោធាអ៊ីស្រាអ៊ែល បានបន្តមានវត្តមាននៅទីតាំងនោះរហូតដល់ព្រឹកថ្ងៃចន្ទនិងត្រូវបានគេចាត់ទុកថាជាប្រតិបត្តិការ ដោយយោធាធំបំផុតរបស់អ៊ីស្រាអ៊ែល លើទីតាំង West Bank ជាមួយឆ្នាំកន្លងមកនេះ ។

គួរឲ្យដឹងដែរថា ក្រោយហេតុការណ៍នេះ ប៉ាឡេស្ទីននិងប្រទេសជិតខាង ដូចជាហ្ស៊កដានី និងប្រទេសអេហ្ស៊ីប ព្រមទាំងប្រទេស៥៧ ដែលស្ថិតនៅក្នុង សមាគមអ៊ីស្លាម បានធ្វើការស្តីបន្ទោស ចំពោះអំពើហិង្សាមួយនេះ។

ក្រសួងការបរទេសសហរដ្ឋអាមេរិក ចំពោះហេតុការណ៍នេះបាននិយាយថា ខ្លួនកំពុងតាមដានយ៉ាងដិត ដល់នូវជម្លោះនេះ ហើយថា វាជាការចាំបាច់ក្នុងការចាត់វិធានការ ប្រុងប្រយ័ត្នគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់ការបាត់បង់ជីវិត ជនស៊ីវិលបន្ថែមទៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top