ព័ត៌មានអន្តរជាតិ

លោក ពូទីន នឹងពិភាក្សាជាមួយមេដឹកនាំចិន និងឥណ្ឌា ជាលើកដំបូង ក្រោយទាហាន Wagner បះបោរ

ប្រភព ៖ AFP

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅសប្តាហ៍នេះ នឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូល ពហុភាគីលើកដំបូងរបស់លោក ចាប់តាំងពីការបះបោរ ប្រដាប់ អាវុធរបស់ទាហានស៊ីឈ្នួល បានវាយលុករុស្ស៊ី ដែលជាផ្នែកមួយ នៃក្រុមអន្តរជាតិដ៏កម្រ ដែលប្រទេសរុស្ស៊ី នៅតែទទួលបានការគាំទ្រ ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅ​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា បណ្តាមេដឹកនាំទាំងនោះ នឹងកោះប្រជុំនៅថ្ងៃអង្គារ សម្រាប់កិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ ដែលជាក្រុមសន្តិសុខ ដែលបង្កើតឡើង ដោយរុស្ស៊ី និងចិន ដើម្បីប្រឆាំងនឹង សម្ព័ន្ធភាពលោកខាងលិច ពីអាស៊ីបូព៌ារហូត ដល់មហាសមុទ្រឥណ្ឌា ។

ព្រឹត្តិការណ៍ឆ្នាំនេះ ត្រូវបានរៀបចំឡើងដោយប្រទេសឥណ្ឌា ដែលបានក្លាយជាសមាជិកក្នុងឆ្នាំ ២០១៧។ វាជាផ្លូវចុងក្រោយបំផុត សម្រាប់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ដើម្បីបង្ហាញពីភាពរីកចម្រើនជាសាកល របស់ប្រទេសរបស់លោក។

ក្រុមនេះ រហូតមកដល់ពេលនេះ បានផ្តោតលើការពង្រឹង កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងសេដ្ឋកិច្ច ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងការជួញដូរគ្រឿងញៀន ការដោះស្រាយការប្រែប្រួល អាកាសធាតុ និងស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីពួកតាលីបង់ បានចូលកាន់កាប់ក្នុងឆ្នាំ ២០២១។ ក្រុមអ្នកវិភាគបាននិយាយថា នៅពេលដែលរដ្ឋមន្ត្រីការបរទេសបានជួបប្រជុំគ្នា នៅប្រទេសឥណ្ឌាកាលពីខែមុន សង្គ្រាមរបស់រុស្ស៊ី លើអ៊ុយក្រែនស្ទើរតែមិនបានបង្ហាញ នៅក្នុងការថ្លែងជាសាធារណៈ របស់ពួកគេ ប៉ុន្តែការធ្លាក់ចុះ សម្រាប់ប្រទេសកំពុង អភិវឌ្ឍន៍លើសន្តិសុខស្បៀង និងឥន្ធនៈនៅតែជាកង្វល់ សម្រាប់ក្រុមប្រទេសទាំងនេះ ។

វេទិកានេះមានសារៈសំខាន់ជាងពេលណាៗ ទាំងអស់សម្រាប់ទីក្រុងមូស្គូ ដែលចង់បង្ហាញថា លោកខាងលិចបានបរាជ័យក្នុងការដាក់រុស្ស៊ីឱ្យនៅឯកោរ។ ក្រុមនេះរួមមានប្រទេសអាស៊ីកណ្តាល ចំនួនបួនគឺ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន និងប្រទេសអ៊ូសបេគីស្ថាន នៅក្នុងតំបន់ ដែលឥទ្ធិពលរបស់រុស្ស៊ី បានដំណើរការយ៉ាងជ្រៅ ។ ប្រទេសផ្សេងទៀតរួមមានប៉ាគីស្ថាន ដែលបានក្លាយជាសមាជិកនៅឆ្នាំ ២០១៧ និងអ៊ីរ៉ង់ ដែលគ្រោងនឹងចូលរួមនៅថ្ងៃអង្គារ។ ចំណែកប្រទេសបេឡារុស្ស ក៏ស្ថិតក្នុងការរង់ចាំ សម្រាប់សមាជិកភាពផងដែរ។

លោក Michael Kugelman នាយកវិទ្យាស្ថានអាស៊ី ខាងត្បូងរបស់ Wilson Center បាននិយាយថា “កិច្ចប្រជុំ SCO នេះគឺពិតជាឱកាសមួយ ក្នុងចំណោមឱកាសមួយចំនួន នៅទូទាំងពិភពលោក ដែលលោកពូទីន នឹងត្រូវរៀបចំផែនការភាពរឹងមាំ និងភាពជឿជាក់” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top