ព័ត៌មានអន្តរជាតិ

អ្នកជំនាញ ៖ ប្រទេសចិន នាំមកនូវឱកាស ជាជាងហានិភ័យ សម្រាប់ពិភពលោក

ប្រភព ៖ Xinhua

ប៉េកាំង៖ លោក Mladen Plese អ្នកវិភាគនយោបាយក្រូអាត បានប្រាប់ស៊ីនហួ ក្នុងបទសម្ភាសន៍មួយថា ដោយសារទីផ្សារដ៏ធំ និងសេដ្ឋកិច្ចលេច ធ្លោរបស់ខ្លួន ប្រទេសចិន នាំមកនូវឱកាសសម្រាប់ពិភពលោក ជាជាងហានិភ័យ នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ​ ។

លោក Plese បានឲ្យដឹងថា “ប្រទេសចិន មិនត្រឹមតែជាប្រទេស ដែលមានប្រជាជនច្រើនជាងគេប៉ុណ្ណោះទេ ប៉ុន្តែក៏មានសេដ្ឋកិច្ចលេចធ្លោផងដែរ” ដោយកត់សម្គាល់ថា ប្រទេសចិន គឺជាប្រទេសនាំចេញធំបំផុតរបស់ពិភពលោក និងជាអ្នកនាំចូលធំទីពីរ ​ដោយ​សារ​តែ​បែប​នេះ ចិន​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ដំណើរការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​របស់​ពិភពលោក”។

លោក Plese បានលើកឡើងថា ខណៈដែលសេដ្ឋកិច្ច ដែលកំពុងរីកចម្រើន របស់ខ្លួនបានជួយឱ្យប្រទេសចិន អភិវឌ្ឍកាន់តែប្រសើរ និងលឿនជាងមុន ប្រទេសនេះក៏បានផ្តល់ឱ្យក្រុមហ៊ុនបរទេស នូវឱកាសជាច្រើនក្នុងការរកប្រាក់ ចំណេញផងដែរ។

​អ្នក​វិភាគ​នយោបាយ​ក្រូអាតរូបនេះ ​បាន​កត់​សម្គាល់​ថា “ចិន​មិន​អាច​ជា​ហានិភ័យនោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ជា​ឱកាស​សម្រាប់​ក្រុមហ៊ុន​បរទេស និង​ប្រទេស​ប៉ុណ្ណោះ”។ ​ខណៈដែលសេដ្ឋកិច្ច ដែលកំពុងរីកចម្រើនរបស់ខ្លួន បានជួយឱ្យប្រទេសចិន អភិវឌ្ឍកាន់តែប្រសើរ និងលឿនជាងមុន ប្រទេសនេះក៏បានផ្តល់ឱ្យក្រុមហ៊ុនបរទេស នូវឱកាសជាច្រើនក្នុងការ រកប្រាក់ចំណេញផងដែរ។

លោកបានបន្ដថា “ប្រទេសចិន គឺជាឱកាសពេញមួយជីវិត សម្រាប់ក្រុមហ៊ុនជាច្រើននៅក្នុងពិភពលោក។ ខ្ញុំជឿថាមិនមានក្រុមហ៊ុនបរទេសតែមួយ ដែលបានចូលប្រទេសចិនបានដើរយ៉ាងលំបាកនោះទេ។ ដូច្នេះ​ហើយ “ចិន​មិន​អាច​ជា​ហានិភ័យ​ទេ ប៉ុន្តែ​គ្រាន់​តែ​ជា​ឱកាស​សម្រាប់​ក្រុមហ៊ុន​បរទេស និង​ប្រទេស​ប៉ុណ្ណោះ”។

លោក Plese បានបន្ថែមថា គ្មានវិធានការណាមួយ រួមទាំងការដំឡើងពន្ធ និងការដាក់កំហិតលើទំនិញចិន ដែលណែនាំដោយសហរដ្ឋអាមេរិក អាចបញ្ឈប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចចិន បាននោះទេ។

តាមគំនិតរបស់អ្នកវិភាគនយោបាយ ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទៅកាន់ទីក្រុងប៉េកាំង គឺជាលទ្ធផលនៃសម្ពាធយ៉ាងខ្លាំងពីក្រុមហ៊ុនធំៗរបស់អាមេរិកលើរដ្ឋបាលសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យមានស្ថិរភាពទំនាក់ទំនងជាមួយចិន ដើម្បីឲ្យពួកគេអាចធ្វើអាជីវកម្មនៅទីនោះបានជាធម្មតា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top