ព័ត៌មានអន្តរជាតិ

ចិន ​ជំរុញ​ឱ្យ​ជប៉ុន​បញ្ឈប់ ផែន​ការ​បញ្ចេញ​ទឹកវិទ្យុសកម្ម ​ដែល​ព្យាបាលរួច ចូលទៅក្នុង​មហាសមុទ្រ

Kyodo

ប៉េកាំង៖ ប្រទេសចិន បានបន្តការអំពាវនាវរបស់ខ្លួន សម្រាប់ប្រទេសជប៉ុន ឱ្យបញ្ឈប់ផែនការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលរួច ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ដែលខូចចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដោយចោទសួរការអះអាងរបស់ទីក្រុងតូក្យូ ដែលថា វាជាជម្រើសដែលមានសុវត្ថិភាព និងគួរឱ្យទុកចិត្តបំផុត ។

ក្រសួងការបរទេសចិនបានឲ្យដឹងថា ការត្រួតពិនិត្យសុវត្ថិភាពនៃផែនការ ដែលបានបង្ហាញនៅថ្ងៃដដែល ដោយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA “មិនគួរជាខែល​ ឬ ​ភ្លើងខៀវ” សម្រាប់ប្រទេសជប៉ុន ការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរ ចូលទៅក្នុងមហាសមុទ្រនោះទេ ។ របាយការណ៍ “បានបរាជ័យក្នុងការឆ្លុះបញ្ចាំង យ៉ាងពេញលេញនូវទស្សនៈពីអ្នកជំនាញ ដែលបានចូលរួមក្នុងការពិនិត្យឡើងវិញ​”។

IAEA បានបញ្ចប់នៅក្នុងរបាយការណ៍របស់ខ្លួនថា ផែនការរបស់ប្រទេសជប៉ុន ស្តីពីការបញ្ចេញទឹក ស្របតាមស្តង់ដារសុវត្ថិភាពអន្តរជាតិ ហើយការផ្លាស់ប្តូរនេះនឹងមាន “ផលប៉ះពាល់វិទ្យុសកម្មតិចតួចដល់មនុស្ស និងបរិស្ថាន” ។ រដ្ឋាភិបាល​ជប៉ុន ​មាន​បំណង​ចាប់​ផ្តើម​បញ្ចេញ​ទឹកនេះ​នៅ​ក្នុង​រដូវ​ក្តៅ​នេះ។

មិនយូរប៉ុន្មានមុនពេល IAEA ចេញផ្សាយការត្រួតពិនិត្យសុវត្ថិភាពរបស់ខ្លួន អ្នកនាំពាក្យក្រសួងលោកស្រី Mao Ning បានសម្តែងការងឿងឆ្ងល់នៅក្នុង សន្និសីទសារព័ត៌មានមួយថា របាយការណ៍នេះនឹងបម្រើជាហេតុផល សម្រាប់ប្រទេសជប៉ុន ដើម្បីឈានទៅមុខជាមួយនឹង ការចេញផ្សាយទឹកដ៏ចម្រូងចម្រាស។

នៅក្នុងនោះដែរអ្នកនេសាទក្នុងតំបន់ បានសម្តែងការព្រួយបារម្ភរបស់ពួកគេ កាលពីថ្ងៃអង្គារលើផលប៉ះពាល់នៃទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិដែលបញ្ជាក់ថា ផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលចេញពី រោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលពិការចូលទៅក្នុងសមុទ្រ គឺមានសុវត្ថិភាព។

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានផ្តល់ការធានាឡើងវិញ អំពីសុវត្ថិភាពនៃផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកវិទ្យុសកម្ម ដែលបានព្យាបាលរួច ជេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលរងគ្រោះដោយគ្រោះមហន្តរាយកាលពីឆ្នាំ២០១១ ចូលទៅក្នុងសមុទ្រ ដែលជាជំហានឆ្ពោះទៅមុខដ៏សំខាន់ សម្រាប់ទីក្រុងតូក្យូ ខណៈដែលខ្លួនជំរុញទៅមុខ ជាមួយនឹងការផ្លាស់ប្តូរនេះ បើទោះបីជាមានការព្រួយបារម្ភពីប្រទេសចិន និង ប្រទេសជិតខាងផ្សេងទៀតយ៉ាងណាក្ដី។

នៅក្នុងរបាយការណ៍ ដែលដាក់ជូនដោយប្រធាន IAEA លោក Rafael Grossi ទៅកាន់នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា នៅទីក្រុងតូក្យូ អ្នកឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ បានសន្និដ្ឋានថា ផែនការបញ្ចេញទឹករបស់ប្រទេសជប៉ុន គឺស្រប ជាមួយនឹងស្តង់ដារសុវត្ថិភាពអន្តរជាតិ ហើយនឹងមាន “ផលប៉ះពាល់វិទ្យុសកម្មតិចតួចដល់មនុស្ស និងបរិស្ថាន” ។

ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេ អគ្គនាយក IAEA បានហៅការពិនិត្យឡើងវិញរយៈពេលពីរឆ្នាំរបស់ខ្លួនថា ជាការយកចិត្តទុកដាក់ វិទ្យាសាស្រ្ត និងមិនលំអៀង ដោយប្រាប់ លោក គីស៊ីដា ថាលទ្ធផលមានធាតុទាំងអស់ចាំបាច់ សម្រាប់ប្រទេសជប៉ុនដើម្បី “បន្តទៅដំណាក់កាលបន្ទាប់” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top