តាមការផ្សាយ ដំណឹងឱ្យដឹងថា អង្គការថាមពល បរមាណូអន្តរជាតិ បានចេញផ្សាយរបាយការណ៍ វាយតម្លៃចម្រុះ ចំពោះមធ្យោបាយចាត់ចែង ទឹកសំណល់នុយក្លេអ៊ែរ Fukushima របស់ប្រទេសជប៉ុន ដោយសម្គាល់ថា ផែនការបង្ហូរទឹកសំណល់ នុយក្លេអ៊ែរ របស់ប្រទេសជប៉ុន ចូលក្នុងសមុទ្រ គឺស្របតាមស្តង់ដាសុវត្ថិភាព អន្តរជាតិជាទូទៅ ហើយអង្គការនេះ នឹងតាមដាន និងត្រួតពិនិត្យរយៈពេលយូរ ចំពោះសកម្មភាពបង្ហូរទឹក សំណល់នុយក្លេអ៊ែរ របស់ជប៉ុន ចូលក្នុងសមុទ្រ ។ ទាក់ទិននឹងករណីនេះ អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានបញ្ជាក់ថា ប្រទេសចិនបានឃើញ របាយការណ៍ វាយតម្លៃ ចម្រុះ នេះរួចហើយ ។ តាមប្រភពព័ត៌មាន បានបង្ហើបឱ្យដឹងថា របាយការណ៍នេះ មិនបានឆ្លុះបញ្ចាំង យ៉ាងពេញលេញពីមតិយោបល់ របស់អ្នកជំនាញ ទាំងអស់ ដែលចូលរួមការងារវាយតម្លៃនោះទេ ហើយការសន្និដ្ឋានពាក់ព័ន្ធ ក៏មិនត្រូវបានទទួលស្គាល់ដោយអ្នកជំនាញទាំងអស់នោះដែរ ។
យើងសម្គាល់ ឃើញថា របាយការណ៍នេះ មិនអាចធ្វើជា “លិខិតការពារ” ឬ “លិខិតអនុញ្ញាត” សម្រាប់ការបង្ហូរទឹកសំណល់ នុយក្លេអ៊ែរ របស់ប្រទេស ជប៉ុនចូល ក្នុងសមុទ្រនោះទេ ។ ដោយសារសិទ្ធិអំណាច របស់អង្គការនេះមានកម្រិត ដូច្នេះ មិនបានពិនិត្យមើលភាព ស្របច្បាប់នៃផែនការបង្ហូរ ទឹកសំណល់នុយក្លេអ៊ែរ របស់ប្រទេស ជប៉ុនចូលក្នុង សមុទ្រ មិនបានវាយតម្លៃ ចំពោះប្រសិទ្ធភាព រយៈពេលយូរនៃឧបករណ៍ ប្រព្រឹត្តិកម្មទឹកសំណល់ នុយក្លេអ៊ែររបស់ជប៉ុន និងមិនបានបញ្ជាក់ពីភាពត្រឹមត្រូវ និងភាពទៀងទាត់នៃទិន្នន័យ ស្តីពីទឹកសំណល់នុយក្លេអ៊ែរ របស់ប្រទេសជប៉ុន។ ហេតុនេះ ការសន្និដ្ឋានខាងលើវាមានកម្រិត និងមិនគ្រប់ជ្រុងជ្រោយឡើយ ៕ អត្ថបទ៖ដោយវិទ្យុមិត្តភាពកម្ពុជាចិន