ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប និងអាល្លឺម៉ង់ ពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាជម្លោះក្នុងតំបន់

Xinhua

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh Shoukry និងសមភាគីអាល្លឺម៉ង់ Annalena Baerbock កាលពីថ្ងៃពុធម្សិលមិញបានចូលរួម កិច្ចពិភាក្សាទ្វេភាគីមួយក្នុងគោលបំណង បង្កើនទំនាក់ទំងរវាងគ្នាព្រមទាំងទៅលើបញ្ហា គួរឲ្យព្រួយបារម្ភផ្សេងទៀតនៅក្នុងតំបន់ផងដែរ ជាពិសេសគឺនៅស៊ូដង់។

នៅក្នុងអំឡុងពេលនៃការសន្ទនាគ្នា តាមទូរស័ព្ទម្សិលមិញនេះដែរថា រដ្ឋមន្ត្រីទាំងពីរក៏បានធ្វើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងនិងបង្កើនកិច្ចសហប្រតិបត្តិការ ទៅលើវិស័យជាច្រើនរួមគ្នាផងដែរ ដើម្បីជំរុញសេដ្ឋកិច្ចនិងការអភិវឌ្ឍជាតិរៀងខ្លួន។

ភាគីទាំង២ក៏បានកោតសរសើរ ចំពោះសន្ទុះនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសអាល្លឺម៉ង់និងអេហ្ស៊ីប ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបន្តកិច្ចសហប្រតិបត្តិការនេះ ដើម្បីលើកកម្ពស់ផលប្រយោជន៍ នៃប្រទេសទាំងពីរ។

គួរឲ្យដឹងដែរថារដ្ឋមន្ត្រីទាំងពីរ ក៏បានពិភាក្សាអំពីស្ថានភាពសន្តិសុខ កាន់តែយ៉ាប់យ៉ឺននៅក្នុងទឹកដីប៉ាឡេស្ទីន ដែលកំពុងកាន់កាប់ ជាពិសេសបន្ទាប់ពីការវាយប្រហារ របស់អ៊ីស្រាអែលលើទីក្រុង និងជំរុំជនភៀសខ្លួន Jenin នៅ តំបន់West Bankនោះផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top