បរទេស៖ យោងតាមអះអាងដោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin កាលពីថ្ងៃពុធម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់រដ្ឋសភាជាតិ អំពីចំនួនបាតុករសរុបនៃកុបកម្មប្រឆាំង រដ្ឋាភីបាលបារាំងក្រោយហេតុការណ៍ ប៉ូលីសបារាំងបាញ់សម្លាប់យុវជនអាយុ១៧ឆ្នាំម្នាក់ តាំងតែពីសប្តាហ៍មុន។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គិតមកទល់ថ្ងៃពុធម្សិលមិញនេះ បាតុករបារាំងដែលត្រូវបានចាប់ខ្លួន មានចំនួនកើនឡើងទៅដល់ ៣៥០០នាក់មកហើយ ខណៈដែល១៤០០នាក់ ត្រូវបានចាប់ខ្លួនក្នុងទីក្រុងបារាំង និងតំបន់ជាយក្រុងប៉ុន្តែអ្វីដែល គួរឲ្យចាប់អារម្មណ៍១០ភាគរយ នៃពួកគេទាំងអស់គឺសុទ្ធតែជាជនបរទេស។
ទោះបីជាយ៉ាងណាក្តីលោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ជនបរទេសទាំងនោះគឺមិនមែនជាបញ្ហា បង្កសំខាន់នៅពីក្រោយភាពចលាចល នៅបារាំងលើកនេះទេ។
លើសពីនោះលោកក៏បានលើកឡើងដេរថា ២ភាគ៣ នៃបាតុករចូលរួមធ្វើកុបកម្មគឺ មិនមានប្រវត្តិនៃការធ្វើខុសច្បាប់នៅក្នុង បញ្ជីរបស់អង្គភាពប៉ូលីសឡើយ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
