ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ របាយការណ៍មួយច្បាប់ របស់អង្គការ ថាមពលបរមាណូ អន្តរជាតិ មិនអាចលាងសម្អាតផែនការ បង្ហូរទឹកសំណល់ នុយក្លេអ៊ែរ ទៅក្នុងសមុទ្រ របស់ប្រទេស ជប៉ុននោះទេ

បន្ទាប់ពីអង្គការ ថាមពលបរមាណូអន្តរជាតិ (IAEA) បានចេញផ្សាយរបាយការណ៍ វាយតម្លៃចំពោះបញ្ហាបង្ហូរ ទឹកសំណល់នុយក្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រ របស់ប្រទេសជប៉ុនកាលពីថ្ងៃទី ៤ ខែកក្កដា ប្រជាជនជប៉ុនជាច្រើន សម្គាល់ឃើញថា ការអះអាង របស់របាយការណ៍នេះដែលថា ផែនការបង្ហូរទឹកសំណល់ នុយក្លេអ៊ែររបស់ជប៉ុនគឺ” ស្របតាមស្តង់ដារសុវត្ថិភាពអន្តរជាតិ” តាមពិតទៅ វាមិនគួរឱ្យគេជឿ ទុកចិត្តបានទេ ។ ក្រុមសង្គមស៊ីវិល នៃប្រទេសកូរ៉េខាងត្បូង ជាច្រើនបានលើកឡើងថា របាយការណ៍នេះមិនអាចធ្វើជា” យ័នការពារ”សម្រាប់ប្រទេស ជប៉ុននោះទេ ហេតុនេះហើយ ទង្វើរបស់ជប៉ុន ដែលបង្ហូរទឹកសំណល់ នុយក្លេអ៊ែរទៅក្នុងសមុទ្រ មិនអាចត្រូវចាត់ទុកថា ជា”រឿងស្របច្បាប់”បានទេ ។

សូមបញ្ជាក់ថា បន្ទាប់ពីរដ្ឋាភិបាលជប៉ុន បានប្រកាសពីផែនការបង្ហូរទឹកសំណល់ នុយក្លេអ៊ែរ ទៅក្នុងសមុទ្រដោយឯកតោភាគី កាលពីខែមេសា ឆ្នាំ ២០២១ មក ក្រុមប្រកបរបរ នេសាទ ក្នុងស្រុក របស់ជប៉ុន តំបន់នៅតាមបណ្តោយមហាសមុទ្រ ប៉ាស៊ីហ្វិកនិងបណ្តា ប្រទេសកោះប៉ាស៊ីហ្វិក ខាងត្បូង ជាដើមសុទ្ធ តែបានសម្តែង ការប្រឆាំងយ៉ាង ខ្លាំងក្លាចំពោះផែនការនេះ ។ ដោយសារបានរងកម្លាំង សម្ពាធយ៉ាងខ្លាំង បានជារដ្ឋាភិបាល ជប៉ុន បានអញ្ជើញអង្គការ ថាមពលបរមាណូអន្តរជាតិ ឱ្យធ្វើការត្រួតពិនិត្យនិងវាយតម្លៃ កាលពីខែកញ្ញា ឆ្នាំ ២០២១ ។ បន្ទាប់ពីការងារត្រួតពិនិត្យអស់រយៈពេលពីរឆ្នាំ ទីបំផុត អង្គការ IAEA បានចេញផ្សាយ របាយការណ៍ វាយតម្លៃចុងក្រោយ ។ យ៉ាងណាមិញ បើមើលពីខ្លឹមសារអាចឃើញថា របាយការណ៍នេះ មិនបានឆ្លុះបញ្ចាំងយ៉ាង ពេញលេញ ពីមតិយោបល់ របស់អ្នកជំនាញទាំងអស់ ដែលចូលរួមការងារ វាយតម្លៃនោះទេ ហើយការសន្និដ្ឋានពាក់ព័ន្ធ ក៏មិន ត្រូវបានទទួល ស្គាល់ជាឯកច្ឆន្ទ ដោយអ្នកជំនាញទាំងអស់នោះដែរ ហេតុនេះហើយ វាមានកម្រិតនិងមិនគ្រប់ជ្រុងជ្រោយ ហើយចេញផ្សាយ យ៉ាងទាន់ហន់ ។

ហេតុអ្វីបានជាអ៊ីចឹង? នេះគឺមានទំនក់ទំនងដោយផ្ទាល់ទៅនឹងការ ដាក់កំហិតគ្រប់បែបយ៉ាងរបស់ប្រទេសជប៉ុន ទៅលើការងារវាយតម្លៃ របស់អង្គការ IAEA ដែលទទួល បានការចោទ ជាមន្ទិលសង្ស័យយ៉ាងទូលំទូលាយ ពីសំណាក់សហគមន៍អន្តរជាតិ ។

បើនិយាយពីមុខងារ អង្គការ IAEA គឺទទួលបន្ទុកសំខាន់ក្នុងការជំរុញការ ប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរប្រកបដោយសុវត្ថិភាព អាចទុកចិត្តបាន និងសន្តិភាព ហើយមិនមែន ជាស្ថាប័ន សមស្របសម្រាប់វាយតម្លៃ ចំពោះផលប៉ះពាល់រយៈពេលវែង នៃទឹកសំណល់នុយក្លេអ៊ែរ ទៅលើបរិស្ថាន សមុទ្រ និងសុខភាព របស់ជីវសាស្ត្រនោះទេ ។ អ្នកវិភាគមួយចំនួន បានលើកឡើងថា មូលហេតុដែលរដ្ឋាភិបាលជប៉ុន បានអញ្ជើញអង្គការ IAEA ឱ្យធ្វើការវាយតម្លៃ ចំពោះផែនការ បង្ហូរទឹកសំណល់ នុយក្លេអ៊ែរ ទៅក្នុងសមុទ្ររបស់ខ្លួន គឺលេងកលល្បិច ដែលចង់ឱ្យអង្គការ ថាមពលបរមាណូអន្តរជាតិ ធ្វើតាមឆន្ទៈរបស់ខ្លួនតាំងពីដំបូងមក ។

មុនដំបូង ភាគីជប៉ុន បានកំណត់យ៉ាងតឹងរ៉ឹង នូវដែនសមត្ថកិច្ច របស់អង្គការ IAEA ដោយគ្រាន់ តែអនុញ្ញាត ឱ្យវាយតម្លៃចំពោះផែនការ បង្ហូរទឹកសំណល់ នុយក្លេអ៊ែរ ទៅក្នុងសមុទ្រប៉ុណ្ណោះ តែមិនអនុញ្ញាតឱ្យវាយតម្លៃ ចំពោះដំណោះស្រាយផ្សេងទៀតនោះឡើយ ។ ស្ថិតក្នុងសភាពការណ៍ បែបនេះ របាយការណ៍នេះពិបាកឆ្លើយតប នឹងការយកចិត្តទុកដាក់យ៉ាង ពិតប្រាកដរបស់សហគមន៍ អន្តរជាតិណាស់ ។

បន្ទាប់មក រាល់សំណាកត្រួត ពិនិត្យនិងទិន្នន័យ ពាក់ព័ន្ធទាំងអស់ ដែលអង្គការ IAEA ទទួលបាន គឺសុទ្ធតែបានផ្តល់ដោយភាគីជប៉ុន ។ ដោយឡែកប្រវតិ្តសាស្ត្រខ្មៅ ងងឹតរបស់ក្រុមហ៊ុន ថាមពលអគ្គិសនីតូក្យូ ដែលជាប់ពាក់ព័ន្ធនឹងហេតុការណ៍ ធ្លាយនុយក្លេអ៊ែរបានត្រូវគេលាតត្រដាងថា វាបានបិទបាំងនិង លួចកែទិន្នន័យទឹកសំណល់ នុយក្លេអ៊ែរជាច្រើនលើក ។

ក្នុងស្ថានភាពបែបនេះ ដោយផ្អែកលើទិន្នន័យនិងព័ត៌មាន ដែលបានផ្តល់ដោយប្រទេសជប៉ុន ដោយឯកតោភាគី អង្គការ IAEA គ្រាន់តែធ្វើការផ្ទៀងផ្ទាត់ និងវិភាគចំពោះគំរូមួយចំនួនតូចប៉ុណ្ណោះ វាខ្វះខាតយ៉ាងខ្លាំងនូវឯករាជ្យភាពនិងភាពជាតំណាងនៃការយកសំណាក ។

មិនថាខ្លឹមសារនៃរបាយការណ៍នេះ ជាអ្វីក៏ដោយ ក៏ការប៉ុនប៉ងរបស់ជប៉ុន ក្នុងការបន្តបង្ហូរទឹកសំណល់ នុយក្លេអ៊ែររាប់លានតោន ទៅក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិកក្នុងរយៈពេល ៣០ ឆ្នាំខាងមុខមិនគួរត្រូវអនុញ្ញាតឱ្យសោះ ។ ដើម្បីសន្សំថវិកា រដ្ឋាភិបាលជប៉ុន បានសម្រេចចិត្តបង្ហូរទៅក្នុងសមុទ្រតែម្តង តាមពិតទៅ គឺ ផ្ទេរហានិភ័យ នៃការបំពុលដោយសារ ធាតុនុយក្លេអ៊ែរ ដល់មនុស្សជាតិទាំងមូល ។

រដ្ឋាភិបាលជប៉ុនគួរតែស្តាប់ សំឡេងរបស់ប្រជាជន គោរពវិទ្យាសាស្ត្រ បញ្ឈប់ការអនុវត្តផែនការបង្ហូរទឹក សំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ ក៏ដូចជាដោះស្រាយបញ្ហាទឹក សំណល់នុយក្លេអ៊ែរ ប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ មានសុវត្ថិភាព និងមានតម្លាភាព ហើយទទួលយកការ ត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ពីសហគមន៍អន្តរជាតិ ៕
អត្ថបទ ៖ ដោយ វិទ្យុមិត្តភាព កម្ពុជាចិន

To Top