បរទេស ៖ តួលេខស្រាវជ្រាវថ្មីដែលធ្វើឡើងដោយ The Pew Research បានបង្ហាញថាពលរដ្ឋអាមេរិក ត្រឹមតែ៣ភាគរយប៉ុណ្ណោះបានបង្ហាញថា ពួកគេចង់បានប្រធានាធិបតីដែលមានវ័យចាស់ខ្លាំងសម្រាប់អាណត្តិក្រោយនេះ។
យោងតាមការតួលេខដែលត្រូវបានយកមកចេញផ្សាយដោយ RT បានបង្ហាញដែរថា៣ភាគរយ នៃពលរដ្ឋអាមេរិក ដែលចង់បានប្រធានាធិបតីមកធ្វើការនៅការិយាល័យប្រធានាធិបតី Oval office នោះគួរតែជាបុគ្គលដែលមានវ័យយ៉ាងហោចណាស់៧០ឆ្នាំឡើងទៅខណៈដែលលោកប្រធានាធិបតីបច្ចុប្បន្ប Joe Biden មានវ័យ៨០ឆ្នាំហើយគូប្រជែងរបស់លោកគឺលោក Donald Trump មានវ័យ៧៧ឆ្នាំទៅហើយ។
ក្នុងរបាយការណ៍ស្រាវជ្រាវដែលបានធ្វើឡើង គេមិនសំដៅទៅលើប្រធានាធិបតីបច្ចុប្បន្ន និងបុរសជាគូប្រជែងនោះឡើយប៉ុន្តែដាក់សំដៅទៅលើអាយុ នៃប្រធានាធិបតីអាណត្តិក្រោយៗប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា ក្នុងនោះគេក៏បានរកឃើញដែរថា មនុស្សភាគច្រើនឬដល់ទៅ៤៩ភាគរយពួកគេចង់បានប្រធានាធិបតី ដែលមានអាយុចន្លោះ ៥០ឆ្នាំប្រមាណជា២៤ភាគរយចង់បានប្រធានាធិបតីអាយុចន្លោះ៦០ឆ្នាំនិង១៧ភាគរយចង់បានប្រធានាធិបតីអាយុចន្លោះ៤០ឆ្នាំ៕ ប្រែសម្រួល៖ស៊ុនលី