ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរបស់ណាតូ ដើម្បីព្រមានពីហានិភ័យ នៅអាស៊ីបូព៌ាលើសកម្មភាពរបស់ចិន និងរុស្ស៊ី

រូបភាពពី៖​ AFP

បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នឹងចូលរួមជាមួយមេដឹកនាំណាតូ ផ្សេងទៀត ក្នុងប្រទេសលីទុយអានី នៅថ្ងៃអង្គារនេះ ដើម្បីរំលឹកសម្ព័ន្ធភាពនេះដែលកំពុងផ្តោតលើអ៊ុយក្រែន ដើម្បីឱ្យយកចិត្តទុកដាក់ចំពោះសកម្មភាពរបស់ចិន និងរុស្ស៊ី នៅក្នុងតំបន់អាស៊ី ដែលជប៉ុនមើលឃើញថា ជាការគំរាមកំហែងដល់សន្តិសុខពិភពលោក។

យោងតាមសារព័ត៌មាន Japan Today ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ដំណើរទស្សនកិច្ចលើកទីពីររបស់លោក Kishida ទៅកាន់ការជួបជុំរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង រួមជាមួយនឹងមេដឹកនាំកូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ បានកើតឡើងនៅពេលដែលប្រទេសជប៉ុន បង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនទ្វេដង ដើម្បីរារាំងកងកម្លាំងចិន និងរុស្ស៊ី នៅក្នុងដែនទឹក និងអាកាស ជុំវិញប្រទេសជប៉ុន។

ដោយ​មាន​អារម្មណ៍​ថា ជប៉ុន​ មិន​អាច​ពឹង​ផ្អែក​តែ​លើ​សម្ព័ន្ធមិត្ត​ចាស់​របស់​ខ្លួន​គឺ​សហរដ្ឋ​អាមេរិក ​ក្នុង​ការ​គាំទ្រ​ខ្លួន បានទៀត​ លោក Kishida ក៏​កំពុង​ទាក់​ទង​នឹង​ដៃគូ​សន្តិសុខ​ថ្មីៗទៀត។

លោក Michito Tsuruoka អ្នកជំនាញ នៃអង្គការណាតូនៅសាកលវិទ្យាល័យ Keio បាននិយាយថា “ប្រទេសជប៉ុន និយាយអំពីគោលការណ៍ដូចជាបូរណភាពទឹកដី ប៉ុន្តែសារទៅកាន់អឺរ៉ុប គឺ “កុំភ្លេចអំពីឥណ្ឌូប៉ាស៊ីហ្វិក មិន​ថា ​ស្ថានភាព​ជាមួយ​រុស្ស៊ី​ លំបាក​ប៉ុណ្ណា​នោះ​ទេ»៕ ប្រែសម្រួលៈ ណៃ តុលា

To Top