ថ្ងៃទី៨ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោកDe Cristofaro សមាជិកព្រឹទ្ធសភា អ៊ីតាលី បានបង្ហោះសារ តាមបណ្តាញ ទំនាក់ទំនងសង្គមថា ការផ្តល់គ្រាប់បែកចង្កោម ដល់ប្រទេសអ៊ុយក្រែន គឺជា”ទង្វើឆ្កួតលីលា”មួយទៀត របស់ភាគីអាមេរិក ដែលគ្មានអំណោយផល ដល់សន្តិភាពនោះទេ ។
លោកDe Cristofaro បានសម្គាល់ ឃើញថា ការផ្តល់អាវុធកាន់តែខ្លាំងក្លា វាបានត្រឹមតែបង្កើន ការស្លាប់និង របួសប៉ុណ្ណោះ ដែលបណ្តាលឱ្យស្ថានការណ៍ កាន់តែឡើងកម្តៅ តែគ្មានលទ្ធភាព បញ្ចប់សង្រ្គាមយ៉ាង ពិតប្រាកដនោះឡើយ ។ សហគមន៍អន្តរជាតិគួរជំរុញ យ៉ាងសកម្មនូវការឈប់បាញ់គ្នា និងការចរចា ដើម្បីជៀសវាង កុំឱ្យពិភពលោកធ្លាក់ក្នុងជ្រោះមរណៈ ៕ អត្ថបទដោយវិទ្យុ មិត្តភាពកម្ពុជាចិន
