តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសក្រុមភ្នែក៣ ឬហៅកាត់ថា E3 ដែលមានចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ចំពោះ “ការខកខានក្នុងការគោរពកាតព្វកិច្ចរបស់ពួកគេ” ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ។
ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា លោក Kanaani បានធ្វើការកត់សម្គាល់នេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ក្នុងរដ្ឋធានីតេអេរ៉ង់ ក្នុងការឆ្លើយតបទៅនឹងកិច្ចប្រជុំរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុន។
នៅក្នុងកិច្ចប្រជុំនោះ រដ្ឋអឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិក បានចោទប្រកាន់អ៊ីរ៉ង់ ថា បានបញ្ជូនយន្តហោះដ្រូន ទៅឱ្យរុស្ស៊ី ដើម្បីប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន និងបានសម្តែងការព្រួយបារម្ភ ចំពោះ “ការកើនឡើងស្តុកសារធាតុអ៊ុយរ៉ានីញ៉ូម របស់ទីក្រុងតេអេរ៉ង់ លើសពីដែនកំណត់កំណត់ ដោយកិច្ចព្រមព្រៀងនុយក្លេអ៊ែរ” ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជា ផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។
លោក Kanaani បានលើកឡើងថា ចាប់តាំងពីសហរដ្ឋអាមេរិក បានដកខ្លួនជាឯកតោភាគីចេញពីផែនការសកម្មភាពរួម (JCPOA) ហើយក្រុម E3 មិនបានបំពេញការប្តេជ្ញាចិត្តរបស់ពួកគេ ក្រោមកិច្ចព្រមព្រៀងនេះ ហើយក៏មិនផ្តល់សំណង សម្រាប់ការដកខ្លួនចេញពីទីក្រុងវ៉ាស៊ីនតោន នោះដែរ។
លោកបានបន្ថែមថា ប្រទេសទាំង៣ នៅអឺរ៉ុបមានភាពសក្តិសម ខណៈដែលពួកគេកំពុង “អង្គុយក្នុងតួនាទីអ្នកទាមទារ” ទម្លាក់ការចោទប្រកាន់លើប្រទេសអ៊ីរ៉ង់ និងដាក់ទណ្ឌកម្ម “ខុសច្បាប់ទាំងស្រុង” ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ លើ “ការទាមទារដោយគ្មានមូលដ្ឋាន ដែលខុសច្បាប់ និងមិនអាចទទួលយកបាន” ។
លោក Kanaani បានថ្កោលទោសសកម្មភាពបែបនេះថា ជា “គ្មានការស្ថាបនា” សម្រាប់ពួកគេមិនបានដឹកនាំកន្លែងណា ក្រៅតែពីរំខានដល់ក្របខ័ណ្ឌពហុភាគី សម្រាប់ការដោះស្រាយភាពខុសគ្នាដ៏លេចធ្លោ។
អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ រក្សាសិទ្ធិក្នុងការចាត់វិធានការ “ធ្ងន់ធ្ងរ សមាមាត្រ និងតុល្យភាព” ដើម្បីឆ្លើយតបទៅនឹងទង្វើមិនទទួលខុសត្រូវបែបនេះនៅពេលត្រឹមត្រូវ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើ JCPOA ជាមួយមហាអំណាចពិភពលោកកាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមដាក់កម្រិតមួយចំនួនលើកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្មលើប្រទេសនេះ។
ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងកាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មឯកតោភាគីរបស់ខ្លួនឡើងវិញលើទីក្រុងតេអេរ៉ង់ ដែលជំរុញឱ្យភាគីចុងក្រោយ ទម្លាក់ចោលការសន្យានុយក្លេអ៊ែរមួយចំនួននៅក្រោមកិច្ចព្រមព្រៀងនេះ៕ ប្រែសម្រួល ឈូក បូរ៉ា