ព័ត៌មានអន្តរជាតិ

តំណាងរង របស់ប្រទេសចិន ប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ ៖ ការដែលប្រទេសជប៉ុន ទទូចបង្ហូរទឹកសំណល់ នុយក្លេអ៊ែរ ទៅក្នុងសមុទ្រ ជាទង្វើមិនទទួលខុស ត្រូវបំផុត

កាលពីថ្ងៃទី១១ ខែកក្កដា លោកDai Bing តំណាងរង របស់ប្រទេសចិន ប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ បានលើកឡើង ក្នុងវេទិកា នយោបាយ ជាន់ខ្ពស់ ស្តីពីការអភិវឌ្ឍជានិរន្តរភាព របស់អង្គការសហប្រជាជាតិថា ការដែលប្រទេសជប៉ុន ទទូចបង្ហូរទឹកសំណល់ នុយគ្លេអ៊ែរ នៃរោងចក្រអគ្គិសនី ដើរដោយថាមពល នុយក្លេអ៊ែរ Fukushima ដែលមានចំណុះលើស ពីចំនួន ១,៣ លានតោន ទៅក្នុងសមុទ្រ ជាទង្វើមិនទទួលខុស ត្រូវបំផុត ។

លោក Dai Bing បានលើកឡើងថា មហាសមុទ្រ ជាផ្នែកសំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីទឹក របស់ភពផែនដី ហើយការការពារ បរិស្ថាន មហាសមុទ្រ គឺជាទំនួលខុសត្រូវរួមរបស់មនុស្សជាតិទាំងមូល ។ អ្វីដែលអ្នកផង មានការព្រួយ បារម្ភយ៉ាងខ្លាំងនោះគឺ រដ្ឋាភិបាលជប៉ុន មិនអើពើនឹងក្តីបារម្ភ របស់សហគមន៍ អន្តរជាតិ និង ការប្រឆាំងពីប្រទេសតាមមហាសមុទ្រ ប៉ាស៊ីហ្វិកនិងប្រទេសកោះ ហើយទទូចសម្រេចចិត្ត បង្ហូរទឹក សំណល់នុយក្លេអ៊ែរ នៃរោងចក្រអគ្គិសនីដើរដោយថាមពល នុយក្លេអ៊ែរ Fukushima ដែលមានចំណុះលើសពីចំនួន ១,៣ លានតោនទៅក្នុងសមុទ្រ ។ ទង្វើបែបនេះ នឹងបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់បរិស្ថានមហាសមុទ្រពិភពលោក ប្រព័ន្ធអេកូឡូស៊ី ក៏ដូចជាសុខភាព និងអាយុជីវិតរបស់ប្រជាជន នៃបណ្តាប្រទេសនានា វាជាទង្វើមិនទទួល ខុសត្រូវបំផុត ។ សហគមន៍ អន្តរជាតិចាំបាច់ត្រូវដោះស្រាយបញ្ហានេះយ៉ាងតឹងរ៉ឹង ចិនសូមដាស់តឿន ឱ្យភាគីជប៉ុនប្រឈមមុខ នឹងក្តីកង្វល់ស្របច្បាប់ និងសមហេតុផល របស់ភាគីនានា ក៏ដូចជាបញ្ឈប់ផែនការបង្ហូរ ទឹកសំណល់ នុយក្លេអ៊ែរទៅក្នុងសមុទ្រ ហើយដោះស្រាយបញ្ហា ទឹកសំណល់នុយក្លេអ៊ែរ តាមវិធីមានលក្ខណៈវិទ្យាសាស្ត្រ សុវត្ថិភាពនិងមានតម្លាភាព យ៉ាងប្រាកដប្រជាព្រមទាំងទទួល យកការពិនិត្យអង្កេត ពីអន្តជាតិផងដែរ ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top