បរទេស ៖ ប្រធានាធិបតីរុស្សី លោក Vladimir Putin ត្រូវបានសារព័ត៌មានរុស្សី RT អះអាងហើយថា បានទទួលយកការអញ្ជើញរបស់លោកប្រធានាធិបតីចិន Xi Jinping ដើម្បីបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង នៅក្នុងខែតុលាខាងមុខនេះហើយ។
ប្រភពដដែលបានឲ្យដឹងទៀតដែរថា នេះគឺជាការឆ្លើយតបទៅនឹងអ្វីដែលមេដឹកនាំទាំងពីរ ធ្លាប់បានពិភាក្សានៅក្នុងអំឡុងពេល ដំណើរទស្សនកិច្ចរបស់លោក Xi ទៅកាន់ទីក្រុងមូស្គូ កាលពីខែមិនាដើម្បីបង្កើនទំនាក់ទំនងទ្វេភាគីផង និងចំពេលដែលរុស្សីកំពុងមានការកើនឡើង នៃភាពតានតឹងដោយសារតែជម្លោះនៅអ៊ុយក្រែន ផង។
គួរឲ្យដឹងដែរថាផែនការ នៃដំណើរទស្សនកិច្ចរបស់លោក Putin ត្រូវបានធ្វើឡើងកាន់តែច្បាស់ក្រោយការធ្វើដំណើរមកដល់ នៃមន្ត្រីជាន់ខ្ពស់របស់រុស្សី មួយរូបទៅដល់ប្រទេសចិន កាលពីថ្ងៃចន្ទនិងត្រូវបានទទួលស្វាគមន៍ពីសំណាក់លោក Xi ផង។
មន្ត្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់ច្បាស់ថា លោក Putin នឹងមកចូលរួមបំពេញទស្សនកិច្ចនៅទីនេះតបតាមការអញ្ជើញរបស់ភាគីចិន នៅក្នុងវេទិកា Belt and Road លើកទី៣ដែលគ្រោងធ្វើឡើងនៅក្នុងទីក្រុងប៉េកាំង៕ ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
