ព័ត៌មានអន្តរជាតិ

លោក វ៉ាង យី ៖ ចិន និងអាស៊ាន គួរតែពន្លឿនការចរចា លើការធ្វើឱ្យប្រសើរឡើង នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

រូបភាពពី៖​ XINHUA

ប៉េកាំង៖ ប្រធានការិយាល័យគណៈកម្មការកណ្តាល សម្រាប់កិច្ចការបរទេស លោក វ៉ាង យី ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គួរតែពន្លឿនការចរចារបស់ពួកគេលើកំណែ ៣.០ នៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន (FTA)។

លោក វ៉ាង យី ដែលកំពុងនៅក្នុងរដ្ឋធានី នៃប្រទេសឥណ្ឌូនេស៊ី សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាបន្តបន្ទាប់ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ បានធ្វើការកត់សម្គាល់នៅក្នុង កិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Vivian Balakrishnan ។

ដោយកត់សម្គាល់ថា ឆ្នាំនេះជាខួបលើកទី២០ នៃការចូលជាសមាជិករបស់ចិន ទៅក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ លោក វ៉ាង យី បានឲ្យដឹងថា ភាគីទាំងពីរគួរតែយកវាជាឱកាស ដើម្បីដឹកនាំចក្ខុវិស័យថ្មី សម្រាប់កិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ទំនាក់ទំនងចិន-អាស៊ាន។

អ្នកការទូតជាន់ខ្ពស់ចិនរូបនេះ បានលើកឡើងថា ប្រទេសចិន និងអាស៊ាន គួរតែរួមគ្នាការពារប្រព័ន្ធពាណិជ្ជកម្មសេរីសកល លើកកម្ពស់ភាពជាកណ្តាលរបស់អាស៊ាន និងរួមគ្នារក្សាសន្តិភាព និងការអភិវឌ្ឍន៍ក្នុងតំបន់។

លោក ​បានកត់សម្គាល់ថា ប្រទេសចិន និងសិង្ហបុរី បានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ពួកគេទៅជាភាពជាដៃគូដែលប្រកបដោយគុណភាពខ្ពស់ និងឆ្ពោះទៅមុខ ដែលបានចាក់បញ្ចូលកម្លាំងរុញច្រានយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី។

លោកបានបន្ថែមថា ប្រទេសចិន កំពុងទន្ទឹងរង់ចាំធ្វើការជាមួយប្រទេសសិង្ហបុរី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យផ្សេងៗ និងសម្រួលដល់ការផ្លាស់ប្តូរប្រជាជន ទៅប្រជាជនរវាងប្រទេសទាំងពីរ។

ចំណែកលោក Balakrishnan បានឲ្យដឹងថា សិង្ហបុរី និងចិន បានរក្សាការផ្លាស់ប្តូរកម្រិតខ្ពស់យ៉ាងជិតស្និទ្ធ កិច្ចប្រជុំយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគីទទួលបានផ្លែផ្កា ហើយគម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗបានផ្តល់លទ្ធផលជាផ្លែផ្កា៕ ប្រែសម្រួល ឈូក បូរ៉ា

To Top