ព័ត៌មានអន្តរជាតិ

ថៃ ៖ ក្រុមប្រឹក្សានិស្សិតសាកលវិទ្យាល័យ Thammasat ថ្កោលទោសការបោះឆ្នោតសភា និងថា ការបោះឆ្នោតនេះ គឺជារឿងដែលអាម៉ាស់

រូបភាពពី៖​ AFP

បរទេស៖ ក្រុមប្រឹក្សានិស្សិតសាកលវិទ្យាល័យ Thammasat ក្នុងប្រទេសថៃ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការបោះឆ្នោតសភាសម្រាប់តំណែងនាយករដ្ឋមន្ត្រីថ្មី កាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថា សមាជិកសភា និងសមាជិកព្រឹទ្ធសភាដែលបានបោះឆ្នោតប្រឆាំងនឹងឆន្ទៈរបស់ប្រជាជន ឬមិនចូលរួមបោះឆ្នោតគឺជារឿងអាម៉ាស់។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាស្តីពីនយោបាយ និងលទ្ធិប្រជាធិបតេយ្យ ការលើកកម្ពស់បានធ្វើឱ្យការថ្កោលទោសបន្ទាប់ពីការបោះឆ្នោតនៅក្នុងការប្រជុំរួមគ្នានៃសភាតំណាងរាស្រ្ត និងព្រឹទ្ធសភា។

មេដឹកនាំគណបក្សឆ្ពោះទៅមុខ ឬ Move Forward Party (MFP) លោក Pita Limaroenrat បានបរាជ័យក្នុងការប៉ុនប៉ងដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ បន្ទាប់ពីលោកមិនអាចទទួលបានការយល់ព្រមពីសមាជិកសភាពាក់កណ្តាល។

គណបក្សឆ្ពោះទៅមុខ ឬ Move Forward បានឈ្នះការបោះឆ្នោតទូទៅកាលថ្ងៃទី១៤ ខែឧសភា ជាមួយនឹងអាសនៈសភាចំនួន ១៥១ ។

នៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃព្រហស្បតិ៍ ចំនួនសរុបចុងក្រោយគឺមាន ៣២៤សំឡេង, សំឡេងប្រឆាំងមាន ១៨២សំឡេង និងអនុប្បវាទមាន ១៩៩ សំឡេងក្នុងចំណោមសមាជិក ៧០៤នាក់ដែលចូលរួមកិច្ចប្រជុំ។

លោក Pita ដែលជាបេក្ខភាពនាយករដ្ឋមន្រ្តីតែម្នាក់គត់សម្រាប់តំណែងនេះ ត្រូវការសំឡេងគាំទ្រចំនួន ៣៧៥សំឡេង ពីអាសនៈសភា និងព្រឹទ្ធសភាចំនួន ៧៤៩រួមបញ្ចូលគ្នា។ សមាជិកព្រឹទ្ធសភាម្នាក់បានលាលែងពីតំណែងកាលពីថ្ងៃពុធមួយថ្ងៃមុនពេលការបោះឆ្នោតប្រព្រឹត្តទៅ។

មេដឹកនាំគណបក្ស ឆ្ពោះទៅមុខ លោក Pita បានទទួលសំឡេងគាំទ្រ ៣១១ ពីសមាជិកសភា និង ១៤៨ ប្រឆាំង ជាមួយនឹង សំឡេង ៣៩ អនុប្បវាទ។ លោក​ទទួល​បាន​សំឡេង​គាំទ្រ​តែ​១៣​សំឡេង​ពី​សមាជិក​ព្រឹទ្ធសភា, សំឡេងប្រឆាំង ៣៤​សំឡេង និង​អនុប្បវាទ ១៥៩។

គណៈកម្មាធិការក្រុមប្រឹក្សាសាកលវិទ្យាល័យ បាននិយាយថា សមាជិកសភា និងព្រឹទ្ធសមាជិកដែលបានបោះឆ្នោតប្រឆាំង និងអនុប្បវាទ គឺបានប្រព្រឹត្តផ្ទុយនឹងឆន្ទៈរបស់ប្រជាជន ដូចដែលបានបង្ហាញតាមរយៈការបោះឆ្នោតសកលកាលពីថ្ងៃទី ១៤ ឧសភា។ គណបក្សឆ្ពោះទៅមុខ បានឈ្នះការបោះឆ្នោតជាមួយនឹងអាសនៈសភាចំនួន ១៥១ ហើយមេដឹកនាំរបស់ខ្លួនបានទទួលអាណត្តិរបស់ប្រជាជនដើម្បីធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់។

គណៈកម្មាធិការអចិន្ត្រៃយ៍ ដែលបានរិះគន់សមាជិកសភា និងព្រឹទ្ធសមាជិកដែលបានបោះឆ្នោតប្រឆាំងនឹងលោក Pita និងអ្នកដែលមិនព្រមបោះឆ្នោត បាននិយាយថា សកម្មភាពរបស់អ្នកគឺគួរឱ្យស្អប់ខ្ពើម និងអាម៉ាស់ចំពោះប្រព័ន្ធរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រវត្តិសាស្រ្តនយោបាយរបស់ប្រទេសថៃ។

អ្នកមិនអើពើនឹងតួនាទីរបស់អ្នកក្នុងនាមជាតំណាងរបស់ប្រជាជនថៃ ដែលជាប់កាតព្វកិច្ចបំពេញភារកិច្ចដើម្បីផលប្រយោជន៍ជាតិ និងសុខុមាលភាពប្រជាជន នោះទេ។
គណៈកម្មាធិការ​បាន​អំពាវនាវ​ដល់​សមាជិក​សភា និង​សមាជិក​ព្រឹទ្ធសភា​ដែលបានតែងតាំង ឲ្យ​គោរព​សំឡេង​ឆ្នោត​របស់​ប្រជាពលរដ្ឋ។

សេចក្តីថ្លែងការណ៍បានអានថា “ក្មេងៗក្នុងយុគសម័យអភិវឌ្ឍន៍ប្រទេសនឹងដឹកនាំប្រទេសឱ្យរីកចម្រើន ប៉ុន្តែសមាជិកព្រឹទ្ធសភានឹងដឹកនាំស្រុកទៅរកគ្រោះមហន្តរាយ” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top