អាហ្វហ្គានីស្ថាន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ថា លោក Mohammad Younus Akhundzada នាយកគ្រប់គ្រងប៉ូលិស ប្រឆាំងគ្រឿងញៀន បានថ្លែងកាលពីថ្ងៃពុធថា ប៉ូលិសបានរកឃើញ និងបំផ្លាញមន្ទីរពិសោធន៍ កែច្នៃគ្រឿងញៀន ហើយបានចាប់ខ្លួនម្ចាស់ ទីតាំងនោះ នៅខេត្ត Jawzjan ភាគខាងជើង នៃប្រទេសអាហ្វហ្គានីស្ថាន ។
លោក Akhundzada បានលើកឡើងថា “បន្ទាប់ពីបានប្រទះឃើញកន្លែង ដោយបុគ្គលិកសន្តិសុខនៃស្រុក Qushtepa យើងបានបើកប្រតិបត្តិការ នៅថ្ងៃនេះតែម្តង ហើយបានបំផ្លាញមន្ទីរពិសោធន៍ កែច្នៃគ្រឿងញៀន ជាមួយនឹងសម្ភារៈទាំងអស់ របស់មន្ទីរពិសោធន៍នោះ” ។
លោកបានឲ្យដឹងទៀតថា ពួកគេក៏បានចាប់ខ្លួនម្ចាស់ មន្ទីរពិសោធន៍នេះផងដែរ ។
ស្រដៀងគ្នានេះដែរ នៅក្នុងស្រុក Dara-e-Suf នៃខេត្ត Samanagan កាលពីថ្ងៃអង្គារ ប៉ូលិសបានរកឃើញ និងបំផ្លាញមន្ទីរពិសោធន៍កែច្នៃគ្រឿងញៀន និងវត្ថុប្រើប្រាស់ ក្នុងការផលិត សារធាតុហេរ៉ូអ៊ីន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា