បរទេស៖ ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan កាលពីថ្ងៃសុក្រម្សិលមិញបាននិយាយថា ប្រធានាធិបតីតួគីលោក Vladimir Putin អាចនឹងបំពេញទស្សកិច្ច នៅក្នុងប្រទេសតួគី នៅសប្តាហ៍ក្រោយហើយ។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួលោក Erdogan បានបញ្ជក់ថាមកទល់ពេលនេះតួគី កំពុងត្រៀមខ្លួនក្នុងការទទួលស្វាគមន៍វត្តមានរបស់លោក Putin ហើយប្រធានបទសំំខាន់ ដែលនឹងត្រូវលើកយកមកពិភាក្សានោះ មានដូចជាបញ្ហានាំចេញគ្រាប់ធញ្ញជាតិ តាមដែនសមុទ្រខ្មៅនិងបញ្ហាផ្សេងៗផង។
គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសតួគី និងអង្គការសហប្រជាជាតិដែលអនុញ្ញាតឱ្យអ៊ុយក្រែន នាំចេញគ្រាប់ធញ្ញជាតិ និងផលិតផលកសិកម្មផ្សេងទៀត ពីកំពង់ផែសមុទ្រខ្មៅរបស់ខ្លួននឹងផុតកំណត់នៅថ្ងៃទី១៧ខែកក្កដា។
កាលពីសប្តាហ៍មុនលោក Erdogan ធ្លាប់បានអំពាវនាវឱ្យបន្តកិច្ចព្រមព្រៀងដោយសង្កត់ធ្ងន់ថា ប្រទេសក្រីក្រនៅអាហ្វ្រិក ជាពិសេសគឺត្រូវការយ៉ាងខ្លាំងក្នុងការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន តាមច្រកសមុទ្រខ្មៅនេះ៕ ប្រែសម្រួល៖ស៊ុនលី