ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៣ថា កាលពីថ្ងៃសុក្រ ប្រទេសឥណ្ឌា បានចាប់ផ្តើមបាញ់បង្ហោះយានអវកាស ដោយទទួលបានជោគជ័យទាំងស្រុង នូវបេសកកម្មសម្រាប់ការរុករកតាមច័ន្ទគតិទី៣ របស់ខ្លួនឈ្មោះថា Chandrayaan-3 ដើម្បីធ្វើការចុះចត និងរុករកនៅលើផ្ទៃព្រះចន្ទ្រ នៅក្នុងគោលបំណងក្លាយជាប្រទេសទី៤ដែលបានចុះចតយានអវកាសនៅលើឋាននេះ ។
អង្គការស្រាវជ្រាវអវកាសឥណ្ឌា ហៅកាត់ថា (ISRO) បានឲ្យដឹងថា គ្រាប់រ៉ុក្កែត LVM3-M4 ដែលនាំយានអវកាសនេះ បានបាញ់ចេញពីមជ្ឈមណ្ឌលអវកាសសំខាន់របស់ប្រទេសឥណ្ឌា ស្ថិតនៅភាគខាងត្បូងនៃរដ្ឋ Andhra Pradesh ។
យានអវកាស Chandrayaan-3 បានចូលទៅក្នុងគន្លងតារាវិថី ក្រោយបានចាប់ផ្តើមដំណើររបស់វាទៅកាន់ឋានព្រះចន្ទ្រ ។
ស្ថានភាពរបស់យានអវកាសគឺជារឿងធម្មតា ហើយ ISRO បានសរសេរនៅលើបណ្តាញសង្គម Twitter ឲ្យដឹងដូច្នេះបន្ទាប់ពីការបាញ់បង្ហោះឡើង ។
នៅគ្រាដែលធ្វើការចុះចតឡើងដល់រយៈកម្ពស់ដែលខ្លួនចង់បាន យាននឹងចាប់ផ្តើមចុះចតសន្សឹមៗនៅលើតំបន់ប៉ូលខាងត្បូង នៃភពព្រះចន្ទ្រ ដែលត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ រឺ២៤ ខែសីហាខាងមុខនេះ ។
ក្រោយពីការបាញ់បង្ហោះរូចមក លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា បានសរសេរលើបណ្តាញសង្គមថា “ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នឹងត្រូវបានឆ្លាក់ជាអក្សរពណ៌មាសជារៀងរហូតសម្រាប់វិស័យអវកាសរបស់ប្រទេសឥណ្ឌា” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា