ព័ត៌មានអន្តរជាតិ

លោក Putin ពិភាក្សាកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិជាមួយនឹងអាហ្វ្រិកខាងត្បូង

បរទេស៖ ប្រធានាធិបតីរុស្សី លោក Vladimir Putin កាលពីថ្ងៃម្សិលមិញនេះបានបើកការសន្ទនាគ្នាមួយជាមួយនឹងសមភាគីប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាគំនិតផ្តួចផ្តើម នៃកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ជម្លោះនៅអ៊ុយក្រែន ព្រមទាំងកិច្ចព្រមព្រៀងសម្រាប់គ្រាប់ធញ្ញជាតិ គឺជាប្រធានបទសំខាន់នៅក្នុងរបៀបវារៈនៃជំនួបគ្នាលើកនេះ។

លោកPutin បានប្រាប់មេដឹកនាំអាហ្រ្វិកខាងត្បូង ថា កិច្ចព្រមព្រៀងស្តីពីការនាំចេញគ្រាប់ធញ្ញជាតិរវាងទីក្រុងមូស្គូ និងគៀវ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិនិងប្រទេសតួគី កាលពីក្នុងរដូវក្តៅឆ្នាំ២០២២កន្លងនៅតែមិនទាន់សម្រេចគោលបំណង របស់ខ្លួនតាមគោលដៅដែលចង់បាននៅឡើយទេ។

លោក​បាន​និយាយទៀត​ថា ទំនិញ​កសិកម្ម​ដែល​គួរ​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ក្រីក្រ​ ក្រោម​កិច្ច​ព្រម​ព្រៀង​នោះ​មិន​បាន​ដល់​ពួកគេ​ទេ ហើយក្នុងនោះរួម​ទាំង​ទំនិញ​នៅ​ទ្វីប​អាហ្រ្វិក ផង៕ ប្រែសម្រួល៖ស៊ុនលី

To Top