ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន (១០បូក១) បានធ្វើឡើងនៅទីក្រុងហ្សាកាតា

ថ្ងៃទី១៣​ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក WangYi ប្រធានការិយាល័យនៃគណៈកម្មការកិច្ចការបរទេសមជ្ឈិមចិនបានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិននិងអាស៊ាន (១០បូក១) នៅទីក្រុងហ្សាកាតា ក្នុងនោះរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ាន អ្នកសង្កេតការណ៍អាស៊ាននិងអគ្គលេខាធិការអាស៊ានក៏បានចូលរួមកិច្ចប្រជុំនេះដែរ។


លោកWang Yiបានថ្លែងថា ប្រទេសចិននិងអាស៊ានបានអនុវត្តយ៉ាងសកម្មនូវកម្មវត្ថុនិងគោលការណ៍នៃ《សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍》ពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកដោយគ្រប់ជ្រុងជ្រោយ និងទទួលបានជោគជ័យលើផ្លូវត្រឹមត្រូវមួយដែលមានភាពសុខដុមរមនានិងមេត្រីភាពជាមួយប្រទេសជិតខាងក្នុងរយៈពេលយូរ និងទទួលបានការអភិវឌ្ឍនិងភាពរុងរឿងថ្កុំថ្កើងជាមួយគ្នា។ ភាគីទាំងពីររួមគ្នាជំរុញកិច្ចកសាងសហគមន៍រួមវាសនា រួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” រួមគ្នាជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងរួមគ្នាពង្រឹងមូលដ្ឋានគ្រឹះនៃសន្តិភាពនិងស្ថិរភាព។ ដោយអនុលោមតាមទស្សនៈជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងបរិយាបន្នដែលត្រូវបានលើកឡើងដោយលោកXi Jinpingប្រធានរដ្ឋចិន យើងនឹងរួមគ្នាជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអាស៊ានឱ្យវិវឌ្ឍទៅមុខជាបន្តបន្ទាប់ដើម្បីរួមចំណែកថ្មីដល់សន្តិភាពនិងវិបុលភាពក្នុងតំបន់នេះ។
ភាគីនានាបានថ្លែងអំណរគុណដល់ភាគីចិនក្នុងការគាំទ្រឋានៈជាស្នូលនិងការកសាងសហគមន៍រួមវាសនារបស់អាស៊ាន ហើយបានកោតសរសើរចំពោះភាគីចិនដែលបាននាំមុខផ្តួចផ្តើមគំនិតក្នុងការចុះហត្ថលេខាលើពិធីសារនៃ《សន្ធិសញ្ញាស្តីពីតំបន់គ្មានអាវុធនុយក្លេអ៊ែរនៅអាស៊ីអាគ្នេយ៍》។ រំពឹងថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងចិននឹងឈានដល់កម្រិតថ្មីនិងទទួលបានសមិទ្ធផលថ្មីជាបន្តបន្ទាប់៕

To Top